ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ទាញ​អាការ​ស្ពាយ​ទាំង​គ្រាប់​ពេញ​ខ្លួន ទៅរក​បាញ់ ម្ចាស់​ហាង«ហេង​គង់»

បុរស​ម្នាក់ ទាញ​អាការ​ស្ពាយ​ទាំង​គ្រាប់​ពេញ​ខ្លួន ទៅរក​បាញ់ ម្ចាស់​ហាង«ហេង​គង់»

បន្ទាយមានជ័យ៖  ហេតុការណ៍​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​មួយ​បាន​ផ្ទុះឡើង ដោយសារតែ​មេ​យោធា​សឹក​រង​ស្រុក​មង្គល​បូរី ស្ពាយ​កាំភ្លើង​វែង​ធុន​អាការ ទៅរក​បាញ់​ម្ចាស់​ហាង​ហេង​គង់ បណ្តាល​ឲ្យ​រត់​ទាំង ព្រលឹងចុងសក់។

កាលពី​វេលា​ម៉ោង០៨និង៣០នាទី​យប់​ថ្ងៃទី០១ខែ​កុ​ម្ភះ ឆ្នាំ២០១៧ នៅ​ចំណុច​ភោ​ជនី​ដ្ឋា​ន​និង​ខារ៉ាអូខេ​ហេង​គង់​ស្ថិត​ក្នុងភូមិ​ជំទាវ​ឃុំ​ឫស្សី​ក្រោក​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។ យោងតាម​សំដី​ប្រពន្ធ​ម្ចាស់​ភោជនីយ៍ដ្ឋាន​និង​ខា​រ៉ា​អូរ​ខេ​ហេង​គង់​បាន​ប្រាប់​មុនពេល​ឈ្មោះ កែវ ស៊ុន​លី មាន​តួនាទី​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​មង្គល​បូរី​ស្ពាយ​កាំភ្លើង​ធុន​អាការ​និង​មាន​ពាក់​ទុ​សៀរ​ដាក់​មក​ជេរប្រមាត​និង​រក​បាញ់​ម្ចាស់​ហាង​ឈ្មោះ ហេង គង់ និង​ស្រី​បំរើរ​ការ​ក្នុង​ហាង​រត់​ចែក​ជើង​ស​ព្រាត​នោះ។

នៅ​អំឡុង​ម៉ោង​ប្រមាណ៦ជាង​មានឈ្មោះ កែវ ស៊ុន​លី បាន​នាំ​ប្រពន្ធ​និង​សាច់ញាតិ​និង​មិត្តភក្តិ​មាន​គ្នា​ចំនួន៦នាក់​ស្រី​គឺ​ប្រពន្ធ​ដែល​ស្រវឹង​ពី​ណា​មិនដឹង​បាន​ចូល​ច្រៀង​ខា​រ៉ា​អូរ​ហើយ​បាន​ខឹង​និង​ស្ត្រី​ចាក់​ខា​រ៉ា​អូរ​ខេ​ក្នុង​បន្ទប់​ថា​ចាក់​តែ​បទ​អោយ​មិនចេះ​ច្រៀង។ឈ្មោះ កែវ ស៊ុន​លី បាន​យក​កែវ​មាន​ស្រា​ចាក់​ដាក់​ក្បាល​មេក្រូ ហើយ​ស្ត្រី​បំរើការ​ក្នុង បន្ទប់​ប្រាប់ថា បើ​ពូ​យក​កែ​មាន​ស្រា​ចាក់​ដាក់​ក្បាល​មេក្រូ​ន​ខូច​ថៅ​គាត់​គឹ​ត​លុយ។

ឈ្មោះ កែវ ស៊ុន​លី បាន​និយាយ​តប​ថា បើ​ម៉ៃ​ក្រូ​ហ្វូ​ន​ខូច​គិតលុយ​ទៅក្រោយ​ពេល​ច្រៀង​ហើយ​អោយ​គឹ​ត​លុយ​ទាំង​ថ្លៃ​ម៉ោង​ខា​រ៉ា​អូរ​ខេ និង​ថ្លៃ​ម្ហូប​ក្លែម និង​ថ្លៃ​ម៉ៃ​ក្រូ​ហ្វូ​ន​ចំនួន ២និង​ដោះ​ក្បាល​អំភ្លី​ម៉ៃ​ក្រូ​ហ្វូ​ន​អោយ​គឹ​ត​សរុប​អស់​ជាង ១លាន​រៀល(បានអោយ៣០០ដុល្លា​អាប់​លុយ​អោយ​វិញ ៥០ដុល្លា)។ក្រោយពេល​ប្រគល់​អំភ្លី​និង​ម៉ៃ​ក្រូ​ហ្វូ​ន​អោយ​អោយទៅ​ឈ្មោះ កែវ ស៊ុន​លី ទទួល​ដាក់​ក្នុង​រថយន្ត​ហើយ​ទាញ​ចេញពី​ឡាន​បោក​កំទិចចោល​មុខ​ហាង។

ប្រពន្ធ​ម្ចាស់​ហាង​ហេង​គង់​បានបញ្ជាក់​ប្រាប់ថា ក្រោយ​ពេលដែល​ឈ្មោះ កែវ ស៊ុន​លី ចេញ​ហាង​រយៈពេល​ជិត​កន្លះ ម៉ោង​ក្រោយ​ស្រាប់​ឃើញ​ជិះ​រថយន្ត​ធុន​បា​ឡែ​ន មកវិញ​ចត​មុខ​ហាង​ហើយ​ដោះអាវ​ពាក់​ខោ​ពណ៌​ទា​ហ៊ាន​ដោយមាន​កាន់​កាំភ្លើង​ធុន​អាកា​រហើយ​ពាក់​ទុ​ស៊ៀ ដាក់​គ្រាប់​ពេញ។

ក្រោយពេល​ចុះ​ពី​រថយន្ត​អា​មេ​កាំភ្លើង​សូរ​ច្រក​បេះ​សោ​ប៉េះ​និយាយខ្លាំងៗថា អា​ញ​មក​បាញ់​ម្ចាស់​ហាង​អា​ហេង​គង់​និង​មី​ស្រី​បំរើ​ក្នុង​ខា​រ៉ា​អូរ​ខេ​ចោល​បង់លុយ​អោយអស់២០ លាន​រៀល​ត្រូវ​ឆ្នោត​ថ្ងៃមិញ​អស់​ប៉ុន្មាន​លុយ។ក្រោយពេល​និយាយ​បណ្តើរ​ជេរ​បន្តិច​បណ្តើ​រក​បាញ់​ម្ចាស់​ហាង ហេង​គង់ និង​អ្នកបម្រើ​ក្នុង​ហាង​រត់​បាតជើង​ស​ព្រាត​ចូល​ព្រៃ​ក្រោយ​អស់ហើយ​មាន​អ្នក​ស្គាល់គ្នា​ម្នាក់​អង្គុយ​ផឹកស៊ី​ក្នុង​ហាង​បាន​ចូលមក​ហាម​និង​ឃាត់​សុំអោយ​ត្រឡប់ទៅផ្ទះ​វិញ។ហើយ​ចេញពី​ហាង​ទៅ​ស្រែកជេរ​និង​រក​បាញ់​នៅផ្ទះ​ក្បែរ​ផ្សារ​មង្គល​បូរី​បណ្តាលអោយ​អ្នកជិតខាង​ភ័យ​នៅពេលដែល​ស្រែកជេរ​ក​បាញ់​ទាំង​ម្ចាស់​ហាង ហេង​គង់ និង​ប្រមាណ​រក​បាញ់​ឱ​ពុក​ម្តាយ​ថែមទៀត។

ប្រពន្ធ​ម្ចាស់​ហាង​ហេង​គង់​បាន​បញ្ជាក់ថា ក្រោយ​ដែល​ឈ្មោះ កែវ ស៊ុន​លី មាន​តួនាទី​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​មង្គល​បូរី​ជេ​ប្រមាណ​មើលងាយ​និង​រក​បាញ់សំលាប់​នៅ​និង​ហាង​រហូតដល់​ផ្ទះ​គឺ​បានដាក់​ពាក្យបណ្តឹង​រួចហើយ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី​ដើម្បី​រក​យុត្តិធម៌​ជូន​ហើយ​សុំអោយ​ចាត់វិធានការ​តាមច្បាប់ ៕

IMG-20170202-WA0036 IMG-20170202-WA0038 IMG-20170202-WA0039 IMG-20170202-WA0040

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya