ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​ខេត្តកំពត ម្នាក់ ករណី​ចោរឆក់​កាបូប

មើលមុខ​អ្នក​ប្រចាំ​ខេត្តកំពត ម្នាក់ ករណី​ចោរឆក់​កាបូប

ខេត្តកំពត៖ កាលពី​វេលា​ម៉ោង៣និង៤៥នាទី​យប់​រំលងអធ្រាត្រ​ឈាង​ចូល​ថ្ងៃទី០២ខែ​កុ​ម្ភះ​ឆ្នាំ២០១៧ មាន​ករណី​ចោរលួច(ឆក់​កាបូប) និង​បង្ក​ហិង្សា​ផង​នោះ ករណី​ចោរឆក់​កាបូប​នេះដែរ បាន​កើតឡើង​ស្ថិត​ក្នុងភូមិ១ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត។

ជនសង្ស័យ​ខាងលើ​នោះ​មានឈ្មោះ ប៊ុន សីហា ភេទ​ប្រុស​អាយុ២៨ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​ប្រភព​ដដែល​បានអោយដឹងថា ជនសង្ស័យ​រូបនេះ​បានធ្វើ​សកម្ម​ឆក់​កាបូប​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ ពៅ ស្រីអូន ភេទ​ស្រី​អាយុ៣១ឆ្នាំ ដែលមាន​ទីលំនៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ពេល​ជនសង្ស័យ កំពុង​ធ្វើ​សកម្មភាព​នោះ ស្រប​ពេលដែល​កម្លាំងរ​បស់​អធិការ​ក្រុង​កំពុង​ចុះ​ល្បាត​តាម​គោលដៅ ក៏​ប្រទះឃើញ ពេល​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែងភ្លាមៗខ​ណះ​ពេល​នោះដែរ​ប្រជាពលរដ្ឋ​នាំគ្នា បាន​ឡោមព័ទ្ធ​ស្ទាក់ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន ហើយក៏​ប្រគលជូន​សមត្ថកិច្ច​នាំខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត ដើម្បី​សាកសួរ​និង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ត​តាម​និតិ​វិធី​ច្បាប់៕

IMG-20170202-WA0033

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya