ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » អន់​ណាស់ ! ប្តី​បាន​ត្រឹម​លុតជង្គង់​អង្វរ​ប្រពន្ធ ឃើញ​ប្រពន្ធ​ជិះ​ម៉ូតូ​ជាមួយ​សហាយ… (ចិត្តមិនដាច់ ធ្វើស្តេចមិនបាន)

អន់​ណាស់ ! ប្តី​បាន​ត្រឹម​លុតជង្គង់​អង្វរ​ប្រពន្ធ ឃើញ​ប្រពន្ធ​ជិះ​ម៉ូតូ​ជាមួយ​សហាយ… (ចិត្តមិនដាច់ ធ្វើស្តេចមិនបាន)

ភ្នំពេញ ៖ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៦ និង៣០នាទី​ព្រលប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ បុរស​ម្នាក់​បន្ទាប់ពី​ជិះ​ម៉ូតូ​ដើររក​ប្រពន្ធ​ជាច្រើន​ថ្ងៃ ស្រាប់តែ​ឃើញ​ប្រពន្ធ​កំពុង​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ប្រុស​សហាយ ក៏​ស្ទុះ​ទៅ​ចាប់​ឱប​ប្រពន្ធ តែ​ត្រូវ​សហាយ​ដែល​ប្រុង​ឌុប​ប្រពន្ធ​នោះ ស្រែកថា «ចោរ» តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤ ទល់មុខ​សាលាសង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្តី​ឈ្មោះ ចាន់ ចូ​ច អាយុ២៥ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ (ដេរ​ស៊ី​ថ្ងៃ) ស្នាក់នៅ​ផ្ទះជួល​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ប្រពន្ធ​ឈ្មោះ ន.ព.ល អាយុ២១ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ (ដេរ​ស៊ី​ថ្ងៃ) នៅ​រោងចក្រ​ផ្សេងគ្នា ស្នាក់នៅ​ជាមួយគ្នា ។ ចំណែក​បុរស​ដែល​រង​ការចោទប្រកាន់ថា​ជាស​ហាយ​ឈ្មោះ ផល សុភា អាយុ២៥ឆ្នាំ មុខរបរ​កម្មរ​រោងចក្រ​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កា​ក់​ចោមចៅ ខណ្ឌ​ពោធិ៍​ជ័យ ។

ប្តី​ប្រពន្ធ​គាត់​រៀបការ​ជាមួយគ្នា​តាំងពី​ឆ្នាំ២០១៣ម្ល៉េះ តែ​មិនទាន់​មានកូន​ទេ ហើយ​រាល់ថ្ងៃ​ទាំង២នាក់​ធ្វើការ​រោងចក្រ​ផ្សេងគ្នា ។ កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ប្រពន្ធ​បាន​ទូរស័ព្ទ​ឲ្យ​គាត់​ផ្ញើ​លុយ៣ម៉ឺន​រៀល​សម្រាប់​ទិញ​ម្ហូប ព្រោះ​គាត់​សុំ​ទៅលេង​ផ្ទះ​បងប្អូន​នៅ​ម្តុំ​រោងចក្រ​ឃ្យូ​អឹម​អាយ (QMI) ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ពេល​ប្រពន្ធ​ទៅលេង​ផ្ទះ​បងប្អូន នៅ​ក្បាល​ព្រលប់ ម៉ោង៥ទៅ​ម៉ោង៦ល្ងាច​ប្រពន្ធ​តែងតែ​ទូរស័ព្ទ​មក​និយាយ​លេង​ជាមួយ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ដល់​យប់​ម៉ោង៨ទៅ៩យប់ ពេល​គាត់​ទូរស័ព្ទ​ទៅ​ប្រពន្ធ​មិន​លើក​ទេ ពេលខ្លះ​បិទ​ទូរស័ព្ទ​ទៀតផង ធ្វើ​ឲ្យ​គាត់​មិន​អស់ចិត្ត​មិនដឹងថា ប្រពន្ធ​មានរឿង​អី ព្រោះ​ពួកគាត់​ស្រឡាញ់គ្នា​ណាស់ តាំងពី​រៀបការ​មក​មិនដែល​មានទំនាស់​នឹង​គ្នា​ទេ ។ ម្យ៉ាងទៀត​ប្រពន្ធ​ខុសប្លែក​ពី​ធម្មតា ពេល​ប្តី​ទូរស័ព្ទ​សួរ ម្តង​នាង​ថា​នៅ​ម្តុំ​ឃ្យូ​អឹម​អាយ ម្តងថា​នៅ​ម្តុំ​លូ​ប្រាំ ហើយ​ម្តងថា នៅ​ម្តុំ​កាណាឌីយ៉ា ទើប​បុរស​ជា​ប្តី​កាន់​រូបថត​ប្រពន្ធ ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ស ដើរ​សួរ​គេឯង២-៣ថ្ងៃ​ហើយ​តែ​រក​មិនឃើញ​សោះ ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មិន​ចង់​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ធ្វើដំណើរ​តាមផ្លូវ​ចោមរោម​មើល​គ្រប់គ្នា ក៏បាន​នាំ​ភាគី​ទាំង៣នាក់​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ ។ ហើយ​ភាគី​ទាំង៣នាក់​មិនបាន​ប្តឹងផ្តល់​ទេ ទោះបីជា​បុរស​ជា​ប្តី​ពេលដែល​ឃើញ​ប្រពន្ធ​ជិះ​ម៉ូតូ​ជា​ប្រុស​ថ្មី​ស្ទើរ​ទប់​កំហឹង​មិនបាន និង​បាន​និយាយថា រក​សម្លាប់​ប្រពន្ធ​ចោល​ក៏​មិនបាន​ប្តឹងផ្ដល់​ដែរ បាន​ត្រឹម​អង្គុយ​លត់​ជង្គង់​សំពះអង្វរ​ប្រពន្ធ​ឲ្យ​ទៅ​រស់នៅ​ជា​ប្តី​ប្រពន្ធ​វិញ​ដោយ មិន​ប្រកាន់ទោស​អូស​ដំណើរ​អ្វី​ទាំងអស់ តែ​ស្ត្រី​ជា​ប្រពន្ធ​វិញ​បាន​បញ្ជាក់ថា រូប​បង​គេ​មិន ហ៊ាន​ទៅ​រស់នៅ​ជាមួយ​ប្តី​វិញ​ទេ ខ្លាច​ប្តី​វាយ​ធ្វើបាប និង​បាន​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​ដឹក​នាង​ទៅផ្ទះ​បងប្អូន​របស់​នាង​វិញ ចំណែក​បុរស​ជា​ប្តី​បាន​ត្រឡប់ទៅផ្ទះ​វិញ​ទាំងអស់​សង្ឃឹម ៕

75bf55e6-7bf4-4ce5-82c5-d29fbd754aeb 68717a2c-2425-43ac-9baa-46100a46d187

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya