ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||   

» Breaking News, ព័ត៌មានជាតិ » លោក លឹម គានហោ ចុះទៅពិនិត្យ អាងទឹក​ត្រ​ពាំ​ថ្ម ចំពោះ​ការព្រួយបារម្ភ​អំពី​ស្ថានភាព​ជំនន់ ​

លោក លឹម គានហោ ចុះទៅពិនិត្យ អាងទឹក​ត្រ​ពាំ​ថ្ម ចំពោះ​ការព្រួយបារម្ភ​អំពី​ស្ថានភាព​ជំនន់ ​

បន្ទាយមានជ័យ​៖​ថ្លែង​ក្នុងឱកាស​ចុះ​ពិនិត្យ ស្ថានភាព​ជំនន់​នៅ​ខេត្ត បន្ទាយមានជ័យ និង​ស្ថានភាព​អាងទឹក​ត្រពាំងថ្ម លោក លឹម គានហោ បាន​បញ្ជាក់ថា លោក​សូម សំណូមពរ​ដល់ អ្នក​ដែល​មិន​ស្គាល់​ច្បាស់ ពី​អាង​ត្រពាំងថ្ម និង​ស្ថានភាព ជាក់ស្តែង សូមកុំ​និយាយ ។ ​ក្រោយពី​មាន​ព័ត៌មាន មួយចំនួន​បាន និង​កំពុង​ធ្វើ​ឲ្យ​មាន ការភ័ន្តច្រឡំ និង​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ចំពោះ​ការព្រួយបារម្ភ អំពី​ស្ថានភាព​ជំនន់ ពិសេស​ពាក់ព័ន្ធ នឹង​អា​ទឹក​ត្រពាំងថ្ម​នោះ រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក លឹម គានហោ និង​ក្រុមការងារ នៅ​ល្ងាច​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៣ បាន​ចុះទៅពិនិត្យ​ស្ថានភាព​អាងទឹក​ត្រពាំងថ្ម និង​ចេញមុខ​បញ្ជាក់​អំពី​ស្ថានភាព​ជំនន់ កុំ​ឲ្យ​មានការ​ភ័ន្តច្រឡំ​តទៅទៀត ។
​លោក​បញ្ជាក់ថា អាងទឹក​ត្រពាំងថ្ម គឺជា​អាងទឹក​ដ៏​ធំ​មួយ ស្ថិតនៅ​ក្នុងស្រុក​ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ ដែល​រាជរដ្ឋាភិបាល បាន និង​កំពុង​វិនិយោគទុន យ៉ាងច្រើន ដើម្បី​រៀបចំ​ការ ធ្វើ​អនុត្តរភាព​ធារាសាស្ត្រ នៅ​តំបន់​នេះ មិនមែន ដូច​សារព័ត៌មាន​ខ្លះ​បាន​លើកឡើងថា បាន​សាងសង់​ក្នុងសម័យ ប៉ុលពត នោះទេ ។​
​លោក​រដ្ឋមន្ត្រី បាន​បន្តថា ឆ្លៀត​ក្នុងឱកាស​នេះ លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ ដែល​បាន ចាត់​បញ្ជូន អាជ្ញាធរ​ដែនដី និង​កងកម្លាំង ប្រដាប់អាវុធ ចូលរួម យ៉ាងសកម្ម ក្នុងការ​រៀបចំ​បាវ​ដី តាម​ជើងទេ​ទំនប់ ដើម្បី​ការពារ​រលក​។ ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ឧបត្ថម្ភ ថវិកា​ចំនួន ៥៥០០ ដុល្លារ​អាមេរិក ដល់​កម្លាំង ប្រដាប់អាវុធ​ផងដែរ ។​
​សូម​រំលឹក​ជូន​ថា អស់​រយះពេល​ជាង ១០ ថ្ងៃ មកហើយ ដែល​គ្រឿងចក្រ និង​មន្ត្រី​បច្ចេកទេស របស់​ក្រសួង​ធនធានទឹក បានមក​ប្រចាំការ​ទាំងយប់ ទាំង​ថ្ងៃ នៅ​អាងទឹក​ត្រពាំងថ្ម ។ ទាក់ទង​នឹង​ស្ថានភាព​ជំនន់ នៅពេលនេះ លោក រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ឆ្នាំនេះ​យើង​មាន​ជំនន់​២​ផ្នែក គឺ​ជំនន់​ទន្លេ​មរ​គ​ង្គ និង​ជំនន់​ទឹកភ្លៀង ។ អ្វីដែល​គួរ​ឲ្យ
​សង្វេគ​នោះ គឺ​ការបាត់បង់​អាយុជីវិត បងប្អូន​ប្រជាពលរដ្ឋ​ដ៏​ច្រើន បើទោះបីជា​រាជរដ្ឋាភិបាល បានចេញ​សេចក្តីណែនាំ ហើយ​ក្រសួង​ក៏បាន ចេញ​សេចក្តីជូនដំណឹង ពី​ស្ថានភាព ជំនន់​ជា​បន្តបន្ទាប់​ក្តី ។​
​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា កា​លិចលង់​នៅ​ខេត្ត​ភាគ​ពា​ព័​យ្យ នាពេលនេះ គឺ​កើតឡើង​ដោយសារ​កត្តា ៤​យ៉ាង : ១-​បណ្តាលមកពី​ទឹកភ្លៀង ដែល​បាន​ធ្លាក់ចុះ​ខ្លាំង ជាប់ៗ​គ្នាច្រើន​ថ្ងៃ នៅ​តំបន់​នោះ ។ ២-​បណ្តា​ទឹក​ដែល​ហៀរ​ចេញពី​ស្ទឹង​នានា ដែល​បាន​ជន់​ឡើង​ខ្ពស់​ហួស ពី​កម្រិត​ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ៣-​ទឹក​មួយចំនួនទៀត​បា​ន
ផុសចេញ​តាម​លូ​បង្ហូរ ទឹក​សំណល់ និង​ទី​៤-​បណ្តាលមកពី​កត្តា​មនុស្ស ដែល​ធ្វើការ​គ្រប់គ្រង​ទឹក មិនបាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​៕ សម្បត្តិ សីហា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya