ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » អតីត​គ្រូបង្រៀន​ម្នាក់ នៅ​ស្រុក​ស្វាយចេក មាន​ជំងឺសរសៃប្រសាទ ដើរ​ធ្លាក់ទឹក​ស្លាប់

អតីត​គ្រូបង្រៀន​ម្នាក់ នៅ​ស្រុក​ស្វាយចេក មាន​ជំងឺសរសៃប្រសាទ ដើរ​ធ្លាក់ទឹក​ស្លាប់

(បន្ទាយមានជ័យ)៖ អតីត​គ្រូបង្រៀន​ម្នាក់ រស់នៅក្នុង​ភូមិ​រការ​ថ្មី ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដែល​គេ ដឹងថា​គាត់​មាន​ជំងឺសរសៃប្រសាទ​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​អណ្តែត​ស្លាប់ យ៉ាង​អាណោចអាធ័ម ក្នុង​ទឹក​ប្រឡាយ ចម្ងាយ៥០០ម៉ែត្រ​ពី​ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១។

ជនរងគ្រោះ​មានឈ្មោះ ឡុ​ច ឡុង អាយុ៤៨ឆ្នាំ ជា​អតីត​គ្រូបង្រៀន តែ​ក្រោយមក​មាន​ជំងឺ សរសៃប្រសាទ គាត់​ត្រូវបាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​ស្វាយចេក សម្រេច​បញ្ឈប់​ការងារ​បង្រៀន​គាត់។ តាំងពី​នោះមក គាត់​ក៏​ចេះ​ដើរ​មិន​នៅផ្ទះ​អត់បាយ​អត់​ទឹក​រៀងរាល់ថ្ងៃ។

លុះដល់​ថ្ងៃកើតហេតុ​នេះ អ្នកភូមិ​ក៏​ប្រទះឃើញ​សព​លោក ឡុ​ច ឡុង អណ្តែត​ទឹក​ប្រឡាយ​ស្លាប់ នៅ​ចម្ងាយ​ពី​ភូមិព​ន្សា​យ​ត្បូង​ឃុំ ស្វាយចេក ប្រមាណ​ជាង៥០០ម៉ែត្រ។ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ស្វ​យា​ចេក ក៏​ចុះទៅពិនិត្យ​ភ្លាម ហើយ​ឃើញថា​ជនរងគ្រោះ​ពិតជា ស្លាប់​ដោយ​លង់ទឹក​ខ្លួនឯង​ពិតមែន ប្រហែលជា​គាត់​ដើរ​ដាច់​កើត​ខ្យល់​ដួល​ធ្លាក់ទឹក​លង់​ស្លាប់។ ក្រោយ​ពិនិត្យមើល សព្វគ្រប់​ហើយ កម្លាំង​សមត្ថកិច្ច​បានប្រគល់​ស​ព​ជនរងគ្រោះ​ជូនទៅ​សាច់ញាតិ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

16299505_1352951768097386_5816404636635389008_n 16387365_1352951761430720_667258954193172827_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya