ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​មុខសញ្ញា​ឆបោក

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​មុខសញ្ញា​ឆបោក

ភ្នំពេញ ៖ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង៩ និង៨នាទី ព្រឹក​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្សារ​ស្រែ​ណូយ ស្ថិតក្នុង​ភូមិ​វត្ត ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប ។

ការឃាត់ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ជា​អាជីវករ​លក់ដូរ​នៅ ផ្សារ ស្រែ​ណូយ ដែល​ចំណាំ​មុខ​ស្ត្រី​ម្នាក់នេះ ថា​ធ្លាប់​ឆបោក ដោយ​យក​គ្រឿងអលង្ការ​កាឡៃ​ដើរ​លក់ ២លើក មកហើយ ទើប​នៅ​លើក​ទី៣ត្រូវបាន​ម្ចាស់​ហាង​លក់​មាស​ជា​ជនរងគ្រោះ​ឃើញ រួច​រាយ​ការ​មក​សមត្ថកិច្ច មូលដ្ឋាន ចុះ​ទៅដល់​កន្លែងកើតហេតុ​ឃាត់ខ្លួន​បានតែ​ម្ដង ។

ស្ត្រី​ជា​ជនសង្ស័យ​ឈ្មោះ ម៉ែន សាវុធ ហៅ​ណាត ភេទ​ស្រី អាយុ៣២ឆ្នាំ មុខរបរ​បុគ្គលិក​ភោជនីយ៍ដ្ឋាន ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ពីបទ​ករណី​ឆបោក (យក​គ្រឿង​អ​ល្ល័​ង្គ​ការ​ក្លែងក្លាយ​មក​លក់) ។ ចំណែក​ជន រងគ្រោះ​មាន ឈ្មោះ ផន សុ​លីន ភេទ​ស្រី អាយុ៤០ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​វត្ត ឃុំ​ស្រែ​ណូយ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​វ៉ារិន បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕

1eff64f72d08634429c17ed01538865c

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya