ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» Breaking News, ព័ត៌មានជាតិ » រឿងអាស្រូវ​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តសៀមរាប ត្រូវបាន​លាតត្រដាង

រឿងអាស្រូវ​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តសៀមរាប ត្រូវបាន​លាតត្រដាង

(ខេត្តសៀមរាប)៖ រឿងអាស្រូវ របស់​ប្រធាន  មន្ទីរ​ធនធានទឹក  ខេត្តសៀមរាប  ត្រូវបាន លាតត្រដាង  ជា​សា​ធារ​ណះ។ នេះ បើតាម គេហទំព័រ ព័ត៌មាន​ក្នុងស្រុក​មួយ  បានចេញ​ផ្សាយ  នៅ​ព្រឹក១៩មករា​នេះ ។

បើ តាម​ព័ត៌មាន  បាន​ឲ្យ​ដឹងថា  លោក​នួន​គ្រឹះ​ស្នា  ប្រធាន​មន្ទីរ ធនធានទឹក  ខេត្តសៀមរាប  ត្រូវបាន  មន្ត្រី​ថ្នាក់ ក្រោម បង្ហើប អោយ  ដឹងថា   ក្នុង​រយះពេល   ខ្ទង់១០ឆ្នាំ​មកនេះ  រូបគាត់​ពិត​ត្រូវ ប៉ាន់​ខ្លាំង​នឹង  ការ​កិបកេង  ថវិកា​ចំណាយ  របស់​មន្ទីរ ជាហេតុ ធ្វើអោយ  រូបគាត់  ក្លាយជា​អ្នកមាន ធំ​នោះ។
ហើយ ថវិកា​ដែល  លោក​នួន​គ្រឹះ​ស្នា  បាន​កិបកេង​នោះ  រួមមាន​ថវិកា  ថែទាំ​នឹង  ជុស​ជុល​ធារាសាស្ត្រ  ថវិកា​ជុស​ជុល ឡាន រួម​នឹង ប្រេង  សំរាប់​បូមទឹក  ដាក់​ស្រែ  សង្គ្រោះ​ស្រូវ​ជាដើម ។ ក្នុងនោះ  សម្រាប់​ឆ្នាំ២០១៥  នឹង២០១៦  កន្លងទៅ ដែល មានការ​រឹត  បន្តឹង​ប្រឆាំង​អំពើពុករលួយ  ក៏​លោក​ប្រធាន​មន្ទីរ  នួន​គ្រឹះ​ស្នា  នៅតែ​បន្ត កិបកេង​ថវិកា  ជាតិ​កាក់កប ដដែល​បាន ប្រាក់ មិនតិច ជាង២០០លាន  ក្នុងឆ្នាំៗខណៈ​មន្ត្រី  ជាច្រើន​រក  លុយ​ចាក់​សាំង​ទៅធ្វើ​ការ សឹង​ពុំបាន  ហើយ សូម្បី​ប្រេង ដែល មាន​សម្រាប់ ប្រើ​នៅក្នុង មន្ទីរ​ក៏ត្រូវ​លោក​ប្រធាន​នឹង បក្ខពួក​យក ទៅប្រើ​ក្នុង ប្រយោជន៍ ផ្ទាល់ខ្លួន ស្ទើ​គ្មាន់​សល់។
សម្រាប់​ឆ្នាំ២០១៦  លោក​ប្រធាន​មន្ទីរ នួន​គ្រឹះ​ស្នា បាន​ឃុបឃិត ជាមួយ​លោក អនុប្រធាន​មន្ទីរ​យិន​សុវណ្ណ នឹង​លោកស្រី​ប្រធាន ការិយាល័យ  រដ្ឋបាល ហៃ​សុមាលី លោក​អនុប្រធាន​ការិយាល័យ រដ្ឋបាល មិត្ត​វណ្ណា នឹង​លោក​អ៊ុំ​ខាន់ រួម​នឹង​មន្ត្រី​សំខាន់ ២រូប​ទៀត បាន​កឹ​ប​កេង​ថវិកា​ចំណាយ  មិនតិច ជាង២០០លាន​រៀល ក្នុងនោះ​មួយផ្នែក គឺ​កិបកេង ថវិកា​ថែទាំ ធា​រាស្ត្រ​ចំនួន៥កន្លែង ការ​កិបកេង​ប៉ោង ការចំណាយ​លើ​ការ ជុស​ជុល  រថយន្ត របស់ មន្ទីរ​ប្រេង​បូម ទឹក សង្គ្រោះ ស្រូវ  ពលរដ្ឋ​ការ  ចំណាយ​លើ ផ្នែក​រដ្ឋបាល  នឹង​ការ​ជុស​ជុល  សម្ភារៈ​បច្ចេកទេស  មួយចំនួន  តូច​ផងដែរ។
ចំពោះ​សម្ដី លោក​ប្រធាន គឹ​តែង​យក​ថ្នាក់ ដឹកនាំ​ម​កបាំងមុខ ជាពិសេស លោក​រដ្ឋមន្ត្រី​នឹង​មន្ត្រី​សំខាន់់ របស់​ក្រសួង២រូប ដើម្បី បំបាក់ ស្មារតី មន្ត្រី​តូចតាច។
ដោយ​ឮ សម្ដី យក​ថ្នាក់​ដឹក នាំ មក​និយាយ​នោះ  បានធ្វើអោយ  មន្ត្រី​ទាំង​ជាង៣០រូប  ខ្លាច​បារមី​លោក​ប្រធាន នឹង​អ្វី ដែល​លោក ប្រធាន សម្រេច គឺ​គ្មាន​អ្នក ហ៊ាន​តវា​ឡើយ៕srnews-post719

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya