ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ឡានក្រុង​​គេច​ទួរីស​បុក​ង្កា​ន់​ដៃ​​ស្ពាន​ខ្ទេច​មុខ​

ឡានក្រុង​​គេច​ទួរីស​បុក​ង្កា​ន់​ដៃ​​ស្ពាន​ខ្ទេច​មុខ​

ឧត្ដរមានជ័យ ៖ កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៣​។ ចាត់ទុកជា​សំណាង​មួយ​ក្នុង​សំណាង​១០០០​គ្រោះថ្នាក់​ដែល​អ្នកបើកបរ​រថយន្ដ​ក្រុង​រួម​ជាមួយនិង ព្រូ​ម្នាក់ទៀត​បាន​រួចផុត​គ្រោះថ្នាក់​ក្នុង ហេតុការណ៍​ដ៏​រន្ធត់​មួយ​ដែល​រថយន្ដបុក​បង្កាន់ដៃ​ស្ពាន ។ ហេតុការណ៍​នេះ​បានកើត​ឡើង ស្ថិតនៅ​ភូមិ​ទួល​ទ្រាស
ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ ។​
​បន្ទាប់ពី​កើត ហេតុ​គេ​ឃើញ​សមត្ថកិច្ច​នគរ​បាលច​រាចរ​ស្រុក​អន្លង់វែង​បានមក​ពិនិត្យ និង​សម្រួល​ចរាចរណ៍​ព្រមទាំង​ហៅ​រថយន្ដស្ទូច​មក​ទាញ​រថយន្ដក្រុង​នេះ ផង ដែរ​ដើម្បី​យក​រថយន្ដក្រុង​នេះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​អន្លង់វែង ។​
​សមត្ថកិច្ច​នគរបាល ចរាចរ​ស្រុក​បាន ឱ្យដឹងថា រថយន្ដក្រុង​នេះ​ពាក់​ស្លាក​លេខ សៀមរាប​3A-0825 ជិះ​គ្នា​២​នាក់​គឺ​អ្នក បើកបរ​និង​ព្រូ​ក្នុង​គោលបំណង​ទៅយក ភ្ញៀវទេសចរ​ថៃ​នៅ​ច្រក​អន្ដរជាតិ​ជាំ​សា​ង៉ាំ ជា​រថយន្ដ​ក្រុមហ៊ុន AERO
HI CLASS EXPRESS ចំណែក​អ្នកបើកបរ​ឈ្មោះ យា​ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ស្រុក អង្គរជុំ ខេត្ដ​សៀមរាប ។ ក្រោយ​កើតហេតុ​បន្ទាប់ពី​សមត្ថកិច្ច សួរ​បានតែ​ប៉ុន្មាន​ម៉ាត់​អ្នកបើកបរ​និង​ព្រូ  រថយន្ដ​ក៏បាន​រត់​បាត់ស្រមោល​តែម្ដង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya