ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » នារី​វ័យក្មេង​ម្នាក់​ស្លាប់ភ្លាមៗនៅ​កន្លែង ចំណែក​នារី​ម្នាក់ទៀត​រងរបួស​ធ្ងន់ រវាង​ឡាន​និង​ម៉ូតូ

នារី​វ័យក្មេង​ម្នាក់​ស្លាប់ភ្លាមៗនៅ​កន្លែង ចំណែក​នារី​ម្នាក់ទៀត​រងរបួស​ធ្ងន់ រវាង​ឡាន​និង​ម៉ូតូ

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង១០និង៣០នាទី​ព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នារី​វ័យក្មេង​ម្នាក់​ស្លាប់ភ្លាមៗនៅ​កន្លែង ចំណែក​នារី​ម្នាក់ទៀត​រងរបួស​ធ្ងន់ បន្ទាប់ពី​ជិះ​ម៉ូតូឌុប​គ្នា​ទៅយក​ប្អូន ចេញពី​សាលារៀន ជា​អកុសល​ទាក់​ដៃចង្កូត ដួល​បោក​ចូល​រថយន្ត កូរ៉េ​មួយគ្រឿង កិន​ស្លាប់ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង មុខ​ក្រុមហ៊ុន​ហុងដា ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​រងគ្រោះ​ស្លាប់​នៅ​កន្លែង មានឈ្មោះ រិ​ន សា​រ៉ាវុធ​ឌី អាយុ ១៧ឆ្នាំ មាន​ទីលំនៅ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​នារី​ម្នាក់ទៀត រងរបួស​ធ្ងន់​បាក់ជើង មានឈ្មោះ ដាលីន អាយុ ១៨ឆ្នាំ ជា​មិត្ត​ភ័​ក្រ រស់នៅ​ផ្ទះ​ក្បែរ​ខាង​គ្នា ។ តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូ មួយគ្រឿង​ម៉ាក ZOOMER X ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1FS-9601 ជិះ​ឌុប​គ្នា ២នាក់ ដោយ​ឈ្មោះ រិ​ន សា​រ៉ាវុធ​ឌី ជា​អ្នកបើកបរ ធ្វើដំណើរ​លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង ពី​លិចទៅ​កើត លុះដល់​ចំណុច​ខាងលើ វ៉ា​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត កូរ៉េ ដឹកទំនិញ​មួយគ្រឿង មិន​ចាំ​ស្លាក​លេខ បើក​ស្រប​ទិស បណ្តាល​ឲ្យ​ដួល​បោក​ចូល​កង់​រថយន្ត កិន​ស្លាប់ភ្លាមៗនៅ​កន្លែង និង​ម្នាក់ទៀត​រងរបួស​បាក់ជើង ត្រូវបាន​ប្រជាពលរដ្ឋ​នាំយកទៅ​សង្គ្រោះ​នៅ​គ្លីនិក​បាត់ ចំណែកឯ​រថយន្ត​បង្ក​បើក​រត់គេច​ទៅ​បាត់ស្រមោល ៕

16427303_1822958797978277_2952739856141980006_n 16427483_1822958791311611_4690984262102535407_n 16427764_1822958821311608_874605920712513050_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya