ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ឧកញ៉ា​សី អាង​ស្បែក​ខ្លា នៅតែ​បន្ត​រកស៊ី​ឈើ យ៉ាង​គគ្លើន មិន​ចុះ​ញ៉ម​ច្បាប់ បំរុង​លោតឆ័ត្រ

ឧកញ៉ា​សី អាង​ស្បែក​ខ្លា នៅតែ​បន្ត​រកស៊ី​ឈើ យ៉ាង​គគ្លើន មិន​ចុះ​ញ៉ម​ច្បាប់ បំរុង​លោតឆ័ត្រ

ខេត្តព្រៃវែង ៖ បច្ចុប្បន្ននេះ សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តព្រៃវែង នាំចេញ ទៅ​លក់​នៅ ប្រទេស​វៀតណាម តាម​ច្រករបៀង​នានា ក្នុង​ខេត្តស្វាយរៀង បានកើត​មាន ស្ទើរ​រៀងរាល់​យប់ ដូចជា ច្រករបៀង​ដូង ក្នុងស្រុក​រមាសហែក ច្រក   របៀង​បុស​មន ក្នុងស្រុក​រំដួល និង​ច្រករបៀង​សំរោង ក្នុងស្រុក​ចន្ទ្រា ដែល​ល្បី​ថា មានតែ​ឧកញ៉ា សី និង​ឧកញ៉ា សាយ ដែល​អាច​នាំ​ឈើ​ចេញ​បាន ហើយ គេ​មិនដែល ឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់ ដែល​ប្រចាំការ​នៅ​មាត់ច្រក​ទាំងនោះ ធ្វើការ​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​ទាំងនោះ​សោះឡើយ ទាំង​ដែល​គេ​បានដឹង​យ៉ាងច្បាស់​ថា ឈ្មួញ​ដែល​លួច​នាំ​ឈើ​ចេញ​តាម​ច្រក​ទាំងនោះ គឺមាន​តែ២នាក់​ប៉ុណ្ណោះ គឺ​ឧកញ៉ា សី និង​ឧកញ៉ា សាយ។

ជាក់ស្តែង រថយន្ត​យី​ឌុប​មួយគ្រឿង ដែលមាន​ផ្ទុក​ឈើ​ប្រណីត ប្រមាណ​ជា៣០ម៉ែត្រគូប​ត្រូវបាន​កម្លាំង​គយ​ចល័ត​ដែល​ដឹកនាំ​ដោយ​លោក ព្រាប គា​រ៉ាត់ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្ទាក់​ចាប់បាន នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨A ក្នុង​ឃុំ​ដូន​កឹង ស្រុក​កំចាយមារ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង៩ព្រឹក ថ្ងៃទី២៦ មករា ខណៈពេលដែល​ក្រុម​ឈ្មួញ​កំពុង​ដឹកជញ្ជូន​យកទៅលក់​នៅ​ប្រទេស​វៀតណាម។

ប្រភពព័ត៌មាន​ពី​មន្ត្រី​គយ​ចល័ត ប្រចាំ​នៅ​ផ្លូវជាតិ​លេខ​៨A នោះ បានឱ្យដឹងថា ក្រោយពី​ត្រូវ​ចាប់​ឃាត់​រថយន្ត  អ្នកបើកបរ​រថយន្ត​ដឹកឈើ​ខាងលើ បាន​ឆ្លើយ​សារភាពថា ឈើ​ទាំងនេះ គឺ​រូបគេ​គ្រាន់តែ​ស៊ី​ឈ្មួ​ល​ដឹក​ឱ្យគេ​ប៉ុណ្ណោះ ចំណែក​ម្ចាស់​ឈើ គឺ​ឈ្មោះ​ឧកញ៉ា សី ។ អ្នកបើកបរ​រថយន្ត​ដដែល​នេះ​បាន​បញ្ជាក់ថា នេះ​គឺជា​លើក​ទី២ហើយ ដែល​រូបគេ​ស៊ី​ឈ្មួ​ល​ដឹកឈើ​នេះ ដែល​លើក​ទី១ គឺ​ដឹកចេញទៅ​វៀតណាម តាម​ច្រករបៀង​បុស​មន ក្នុងស្រុក​រំដួល ខេត្តស្វាយរៀង ហើយ​លើក​ទី២នេះ គឺ​គោលដៅ​ដឹក​ចេញ​តាម​ច្រករបៀង​សំរោង ក្នុងស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ប៉ុន្តែ​មិនទាន់​ដល់​គោលដៅ​ផង ក៏ត្រូវ​មន្ត្រី​គយ​ចាប់​ឃាត់​បែបនេះ​ទៅ។

គេ​ដឹងថា ឧកញ៉ា​សី គឺជា​ឈ្មួញ​ល្បី​រកស៊ី​ឈើ រហូត​ឡើង​ឧកញ៉ា ខណៈ​ឈ្មួញ​ឯទៀត​ឈប់​រកស៊ី​ព្រោះ​ខ្លាច​ច្បាប់ ផ្ទុយទៅវិញ ឧកញ៉ា​សី នៅតែ​បន្ត​រកស៊ី​ឈើ​យ៉ាង​គគ្លើន​មិន​ចុះ​ញ៉ម​ច្បាប់ បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល។ យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក​ឧកញ៉ា​សី​បានឡើយ ព្រោះ​គ្មាន​លេខ​ទូរ​សព្ទ័៕

79966446-008e-4308-8bcb-aa918c9b616a

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya