ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រុង​ប៉ោយប៉ែត​រង​គ្រោះ​ជំនន់​ទឹកភ្លៀង​ ​

ក្រុង​ប៉ោយប៉ែត​រង​គ្រោះ​ជំនន់​ទឹកភ្លៀង​ ​

ប៉ោយប៉ែត ៖​នៅ​រសៀល​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៣ ដោយសារ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​កាន់តែ​កើនឡើង ហើយ​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​រងគ្រោះ​ដ៏ ធ្ងន់ធ្ងរ​នោះ  អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះជួយ​អន្ដរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ​ចំនួន ៤​សង្កាត់ ក្នុង​ក្រុង​ប៉ោយប៉ែត ។​
​លោក​មេបញ្ជាការ បាន​បន្ដថា ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ បានធ្វើឱ្យ​សាលារៀន​ចំនួន​១០​កន្លែង​,​វត្ដ​ចំនួន​៧ ផ្លូវជាតិ​១៥០​ម៉ែត្រ​, ផ្លូវ​បេតុង​២.៤៥០ ម៉ែត្រ​, ដំណាំ​ដំឡូង​៣៧​ហិកតា ត្រូវបាន​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។​
​អាជ្ញាធរ​ក្រុង ប៉ោយប៉ែត​បានឱ្យដឹងថា នៅក្នុង​សង្កាត់​ប៉ោយប៉ែត រង​ផលប៉ះពាល់ ចំនួន​៧​ភូមិ ក្នុងចំណោម​១៣​ភូមិ លិច សាលារៀន​៥​ក​ន្លែ​លង វត្ដ​៣​កន្លែង ផ្សារ លក់ដូរ​២​កន្លែង ផ្លូវ​បេតុង​៤​កន្លែង ផ្លូវជាតិ​១​កន្លែង​ស្មើ​១៥០​ម៉ែត្រ ។
ភូមិ​ក្បាល ស្ពាន ភូមិ​ក្បាលស្ពាន​១ ប៉ះពាល់​ប្រជា ពលរដ្ឋ​១.០៩០​គ្រួសារ និង​វត្ដ​១​កន្លែង ។ ភូមិ​ក្បាលស្ពាន​២ ប៉ះពាល់​ប្រជាពលរដ្ឋ ចំនួន​៧៧០​គ្រួសារ ខូច​ផ្លូវ​បេតុង​ប្រវែង ២០០​ម៉ែត្រ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya