ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ក្នុង​ខែមករា ឆ្នាំ២០១៧ អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន១៨២នាក់, និង​របួស​រាប់រយ​នាក់

ក្នុង​ខែមករា ឆ្នាំ២០១៧ អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន១៨២នាក់, និង​របួស​រាប់រយ​នាក់

ភ្នំពេញ៖ នៅក្នុង​ខែមករា ឆ្នាំ២០១៧ យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ​ចំនួន ១៨២នាក់ បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បើ​គិត​ជា​មធ្យម​ក្នុង១ថ្ងៃ​អ្នកស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន៦នាក់ ខណៈ​អ្នករបួស១៨នាក់ នេះ​បើ​យោងតាម របាយការណ៍ ដែល​លើកឡើង ក្នុង​កិច្ចប្រជុំ​អនុគណៈកម្មការ ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក ដែល​រៀប​ចំឡើយ នៅ​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ។

តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ២០១៦ ក្នុង​ខែមករា ឆ្នាំ២០១៧នេះ មាន​គ្រោះថ្នាក់​កើតឡើង ចំនួន៣៧៣លើក លើ៤៣១លើក (កើន៥៨លើក ស្មើ១៨%) អ្នកស្លាប់​មាន​ចំនួន១៨២នាក់ (ស្មើ) និង​របួសធ្ងន់​ស្រាល​ចំនួន៥៦២នាក់ លើ៥០២នាក់ (ថយ៦០នាក់ ស្មើ១០%) ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ (ស្លាប់១៧នាក់) ខេត្តកំពត (ស្លាប់១៥នាក់) និង​ខេត្ត បន្ទាយមានជ័យ (ស្លាប់១៤នាក់)។ ជា​មធ្យម​មាន​ជនរងគ្រោះ​ស្លាប់​ចំនួន ៦.០៦នាក់ និង​របួស​ចំនួន ១៨.៧នាក់ ក្នុង​មួយថ្ងៃ បង្កដោយ​ការបើកបរ​ល្មើស ល្បឿន​កំណត់៣៦% ស្រវឹង១៦% មិន​គោរព​សិទ្ធិ​អាទិភាព១៦% បត់​មិន​ប្រយ័ត្ន១១% មិន​ប្រកាន់​ស្តាំ១១% វ៉ា​ជែង១០% និង​កត្តា​យាន២%។
នគរបាល​ចរាចរណ៍​ផ្លូវ​គោ ក្នុង​ខែមករា​នេះ មាន​ត្រួតពិនិត្យ​យានយន្ត​សរុប ៥០,៣០៤៣គ្រឿង (ម៉ូតូ៥៦%) បាន​រកឃើញ​យានយន្ត ល្មើស ៦៥,៦៣៧គ្រឿង (ស្មើ១៣%) បាន​អប់រំ១៧,៨៦៨នាក់(ស្មើ២៨%) និង​ពិន័យ ៤៧,៧៦៩នាក់ (អ្នកបើកបរ​រថយន្ត ៣៨% និង​ម៉ូតូ ៦២%)៕

16195996_1821522054788618_6124516215248598600_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya