ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ខ្ញុំ​នៅ​ហ្នឹង​សោះ មក​ប៉ះ​ខ្ញុំ តើ​ខុស​ខ្ញុំ​ឬ?

ខ្ញុំ​នៅ​ហ្នឹង​សោះ មក​ប៉ះ​ខ្ញុំ តើ​ខុស​ខ្ញុំ​ឬ?

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង០៩ និង១៥នាទី ថ្ងៃទី៣១ មករា ឆ្នាំ២០១៧នេះ កម្មករ​លាយ​បេតុង​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​ឆក់​ខ្សែភ្លើង បណ្តាលឱ្យ​ឆាបឆេះ​ជនរងគ្រោះ​ម្នាក់​ឡើង​ខ្លោច​ពេញ​ខ្លួន ខណៈ​កំពុងធ្វើការ​ចាក់​បេតុង​នៅ​សំណង់​ផ្ទះល្វែង​មួយកន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។
ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ​ហ៊ិ​ន សា​វី អាយុ២៤ឆ្នាំ (ឆេះ​ចង់​ឆ្អិន​ខ្លួន) ជា​កម្មករ​លាយ​បេតុង​ជិះ​តាម​ឡាន មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ និង​អ្នករងរបួស មិន​ត្រូវបាន​អត្តសញ្ញាណ​ទេ ។

មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង២នាក់​ជា​កម្មករ​នោះ បាន​ជិះ​តាម​រថយន្ត​បូម​បេតុង​ស៊ីម៉ង់ត៍ មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 5A-1154 ។ លុះ​មកដល់​កន្លែង ដែលជា​សំណង់​ផ្ទះល្វែង​នោះ ក៏បាន​រៀបចំ​ត​ទុយោ​ដែក​បូម​បេតុង​ដាក់​កន្លែង​សាងសង់​នោះ ទើបតែ​បូម​បាន​ម្តង ស្រាប់តែ​ទុយោ​ដែក​ប៉ះ​ជាមួយ​ខ្សែកាប ក៏​បណ្តាលឱ្យ​ផ្ទុះ​ឆក់​និង​ឆាបឆេះ​ខ្លួន​ជនរងគ្រោះ​តែម្តង ដែល​ហេតុការណ៍​នេះ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ៕

6d7edf70-3277-4b2d-ad56-9619ee4076c7 8b7dd838-21bd-4e13-9b95-b8970df01e02 57df78b9-d68f-4e0c-bea1-e1680e305f0e c4b41ea9-2df6-4979-b85d-65d5a8b0486c

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya