ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » បង​អើយ អូន​ដើរ​សោះ ហេតុ​អី​មក​បុក​អូន? ឃើញ​អត់​ប៉ូលិស​ចាប់​អូន​ចង​ទៀត

បង​អើយ អូន​ដើរ​សោះ ហេតុ​អី​មក​បុក​អូន? ឃើញ​អត់​ប៉ូលិស​ចាប់​អូន​ចង​ទៀត

ភ្នំពេញ ៖ គ្រោះថ្នាក់​កម្រ​កើតមាន​នេះ​កើតឡើង កាលពី​វេលា​ម៉ោង១៦និង២០នាទី​ល្ងាច​ថ្ងែ​ទី៣០ខែមករា ឆ្នាំ២០១៧ ស្ថិតនៅ​ចំណុច​មុខ​ឃ្លាំង​លក់​ការ៉ូ ហួត ជា តាម​បណ្តោយ​ផ្លូវ​សម្តេច​ជាស៊ីម ភូមិ​ច្រេស សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ខណៈ​ជួប​និង​គ្រោះថ្នាក់​ចរាចរ​ដោយសារតែ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ហើយ​ចាប់​ហ្វាំ​ង​មិនទាន់​ទៅបុក​និង​សត្វ​គោ១ក្បាល​ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​ហើយ​ត្រូវគេ​ជួយ​ដឹក​យកទៅ​សង្គ្រោះ​តែ​ដល់​ត្រឹម​ក្លោងទ្វារវត្ត​សំរោង​អណ្តែត​ក៏​ដាច់ខ្យល់​ស្លាប់។

ជន​រង(សព)មានឈ្មោះ សំ ញ៉ា​ញ់ ភេទ​ប្រុស​អាយុ២៣ឆ្នាំ​មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​និង​មាន​ស្រុកកំណើត​ភូមិ​តា​នូ ឃុំ​ចំបក់ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង។មាន​ប្រពន្ធ​ឈ្មោះ មុយ ណា មាន​ស្រុកកំណើត​ខេត្តស្វាយរៀង​ដូចគ្នា។

មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ១គ្រឿង​ម៉ាក​ហុងដា​សេ១២៥សេរី​ឆ្នាំ២០១៣ព័​ណ​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ1BU1669តែម្នាក់ឯង​ក្នុង​ល្បឿ​ង លឿន ទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុច​កើត​ស្រាប់​តែមាន​សត្វ​គោ​ញី១ក្បាល​បាន​ដើរ​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង​ធ្វើអោយ​ជនរងគ្រោះ​ចាប់​ហ្វាំ​ង​មិនទាន់​ក៍​ជ្រុល​ទៅបុក​និង​សត្វ​គោ​នោះ​ពេញទំហឹង​បណ្តាលអោយ​ដួល​រងរបួស​ធ្ងន់​ចំណែក​ម៉ូតូ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ភ្លាមនោះ​ក៍មាន​ប្រជាពលរដ្ឋ​បាន​ទាក់ទង​ហៅ​អោយ​ប្រពន្ធ​គាត់​មកហើយ​នាំគ្នា​លើក​ជនរងគ្រោះ​ដាក់​លើ​ម៉ូតូ​រឺ​ម៉ក​កង់​បី ដើម្បី​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តែ​ជា​អកុសល និង​ដោយសារ​ជនរងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក ក៍​ដាច់ខ្យល់​ស្លាប់​ពេលដែល​មកដល់​ក្លោងទ្វារ​ចូល​វត្ត​សំរោង​អណ្តែត ៕

IMG_0728 IMG_0730 IMG_0731 IMG_0732

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya