ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់! រថយន្តបុក​ម៉ូតូ​ផ្លោង​ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់

គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់! រថយន្តបុក​ម៉ូតូ​ផ្លោង​ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់

(ភ្នំពេញ)៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បង្ក ដោយ​រថយន្ត​បើក​បុក​ម៉ូតូ​ពេញទំហឹង​លាន់ឮ​ដូច​រន្ទះ បណ្តាល​ឲ្យ​បុរស​ម្នាក់​ជា​អ្នកជិះ​ម៉ូតូ ដាច់​ជើង និង​បែកក្បាល​ស្លាប់ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​នា​ម៉ោង១១និង០៧នាទី​យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ នៅតាម​បណ្តោយ​ផ្លូវ២៧១ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សាក្សី​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរ​ពិតជា​សាហាវ​ខ្លាំងណាស់ ពោល​នៅមុន​ពេល​កើតហេតុ​រថយន្ត​កូរ៉ូឡា ពណ៌​ស្លែ និង​ម៉ូតូ បាន​បើកបរ​ក្នុងទិសដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន​ដូច​ហោះ។
លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​បាន​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ុ​តូ​ផ្លោង​ជាច្រើន​ម៉ែត្រ​ពី​កន្លែងកើតហេតុ ហើយ​រថយន្ត​ក៏បាន​ហោះ​ផ្លោង​ក្រឡាប់​ផ្ងារ​កង់ ឡើងលើ​ផងដែរ។

បើទោះបីជា​យ៉ាងណា​ជនរងគ្រោះ​ជិះ​ម៉ូតូ ដែល​ស្លាប់បាត់​បង់ជីវិត និង​អ្នកជិះរថយន្ត ដែល​រងរបួស​ធ្ងន់​នោះ គេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ៕

16298719_1822284018045755_77034921401163288_n 16387311_1822284024712421_8693760477642493043_n 16388037_1822283988045758_5187610053872559814_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya