ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប្រច័ណ្ឌ​ប្រពន្ធ​និយាយ​ជាមួយ​ប្រុស ទាញ​ស្បែកជើង​កែង​វាយ​ក្បាល

ប្រច័ណ្ឌ​ប្រពន្ធ​និយាយ​ជាមួយ​ប្រុស ទាញ​ស្បែកជើង​កែង​វាយ​ក្បាល

ខេត្តស្វាយរៀង ៖ ស្ត្រី​ជា​ប្រពន្ធ​បាន​រងរបួស​បែកក្បាល ដេរ​អស់៣ថ្នេរ ខណៈ​បុរស​ជា​ប្ដី​មានការ​ប្រច​ណ្ឌ័ ហើយ​បាន​ប្រើ​ហឹ​ង្សា យក​ស្បែក ជើង​កែង​វាយ​ទៅលើ​ក្បាល​យ៉ាង​សន្ធាប់ ។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង៨យប់​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង ។

សមត្ថកិច្ច​នគរបាល​ស្រុក​រមាសហែក​បាន​ឲ្យ​ដឹងថា បុរស​ជា​ប្តី​បង្កហេតុ​មានឈ្មោះ ឡឹ​ក លី​ហ៊ាន អាយុ៤០ឆ្នាំ (បាន​រត់គេចខ្លួនភ្លាម) មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​វត្ត ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្តស្វាយរៀង ។

ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ កែវ សុផល អាយុ៣១ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​គគី​ឃុំ​គគីរ ស្រុក​រមាសហែក ។នារី​រងគ្រោះ​ត្រូវបាន​អ្នកភូមិ និង​ក្រុមគ្រួសារ​ដឹក​មកកាន់​មន្ទីរពេទ្យបង្អែក​ស្រុក អាការ​របួស​ក្បាល​ដេរ​អស់៣ថ្នេរ ។

មុន​កើតហេតុ​ឃើញ​ប្ដី​ប្រពន្ធ​មាន​ជម្លោះ​ពាក្យសំដី​និង​គ្នា​យ៉ាងខ្លាំង​ដោ​មានចិត្ត​ប្រច​ណ្ឌ័​ប្រពន្ធ​និយាយ​ជាមួយ​អ្នកភូមិ​របង​ប្រមាណ១៥នាទី​ក្រោយមក​ស្រាប់តែ​បុរស​ជា​ប្ដី​បាន​ទាញយក​ស្បែកជើង​កែង​របស់​ប្រពន្ធ​មក​វាយ​យ៉ាង​សន្ធាប់​បណ្ដាល​ឲ្យ ស្រែក​អ្នកភូមិ​ជួយ​និង​យំ​យ៉ាងខ្លាំង​បន្ទាប់ពី​ប្រើ​ហឹ​ង្សា​រួចមក​បុរស​ជា​ប្ដី​បាន​រត់គេចខ្លួនភ្លាម។ស្ត្រី​ជា​ប្រពន្ធ​ត្រូវបាន​ដឹក​មក​សង​គ្រោះ​នៅ​មន្ទី​ពេទ្យ​រីឯ​បុរស​សង្ស័យ​ជា​ប្ដី​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ឃាត់ខ្លួន​ផងដែរ ៕16298879_1792666481059270_5087569142115236430_n 16299473_1792666451059273_1585165593069920820_n 16387173_1792666474392604_3733332769717967347_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya