ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បាក់ជើង​ឆ្វេង​ទាំង២នាក់ រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍

បាក់ជើង​ឆ្វេង​ទាំង២នាក់ រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍

ខេត្តបាត់ដំបង៖ បើតាម​សេចក្តីរាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង ០៨និង១៥ នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុច​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង/ខេត្តបាត់ដំបង ។

ការបំភ្លឺ​ពី​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ ០១ គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1X-0386 ធ្វើដំណើរ​មាន​គ្នា ០២ នាក់ ដោយ​អ្នកបើកបរ​ឈ្មោះ អោម ចា ភេទ​ប្រុស អាយុ២៩ ឆ្នាំ មុខរបរ អ្នករត់ម៉ូតូឌុប រស់នៅ​ភូមិ​គ្រួស ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង និង​អ្នករួមដំណើរ​ឈ្មោះ ម៉ាន អា​ពិ​កាស់ ភេទ​ស្រី អាយុ៣១ ឆ្នាំ រស់នៅ​ភូមិ​ន​រា២ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង រត់​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​ត្រង់​ផ្លូវ​ប្រសព្វ​ពី​ជើង​ទៅ​ត្បូង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​បុក​ជាមួយ​រថយន្ត​ដែល​បើកបរ ពី​លិចទៅ​កើត បាន​បុក​ប៉ះ​នឹង​ទ្វារ​រថយន្ត ០១ គ្រឿង ម៉ាក​កាំ​មឺ​រី សេរី​ឆ្នាំ ១៩៩១ ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-3875 អ្នកបើកបរ​ឈ្មោះ សាន សូន្យ ភេទ​ប្រុស អាយុ៣៨ ឆ្នាំ រស់នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង/ខេត្តបាត់ដំបង​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បាក់​ភ្លៅ​និង​ស្មងជើង​ខាងឆ្វេង​រងរបួស​ធ្ងន់​ទាំងពីរ​នាក់ ។

បន្ទាប់ពី​ហេតុ​ការ​បាន​កើតឡើង​សមត្ថកិច្ច​បាន​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើ​វាស់វែង​និង​នាំយក​រថយន្ត រួម​នឹង​ម៉ូតូ​ខាងលើ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេ​ត្ថ​បាត់ដំបង ដើម្បី​រៀបចំ​សំណំ​ឯកសា​និង​ដោះស្រាយ​នៅពេល​ក្រោយ​ចាត់ការ​តាម​និតិ​វិធី​ចំណែក​ជនរងគ្រោះ​ទាំងពីរ​នាក់​ខាងលើ​ត្រូវ​កម្លាំង​សមត្ថកិច្ច​នាំយកទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ៕16252478_1822129928061164_4772049591816773488_o 16266155_1822129931394497_2807763765650395994_n 16387936_1822129934727830_7519410802415201093_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya