ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » នាំ​គ្រួសារ​ទៅលេង​សួនសត្វ ដូច​យក​ខ្លួន​ទៅ​ឲ្យ​សត្វ​ខ្លា​ហែក​ស៊ី ស្លាប់​យ៉ាង​វេទនា

នាំ​គ្រួសារ​ទៅលេង​សួនសត្វ ដូច​យក​ខ្លួន​ទៅ​ឲ្យ​សត្វ​ខ្លា​ហែក​ស៊ី ស្លាប់​យ៉ាង​វេទនា

ចិន៖ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ចំពោះមុខ ប្រពន្ធ​និង​កូន នៅក្នុង​សួនសត្វ​ទីក្រុង Ningbo ដោយសារ​សត្វ​ខ្លាខាំ កាលពី​ថ្ងៃ​អាទិ​ត្រ​កន្លងទៅនេះ ។ បុរសរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Zhang រួមជាមួយ​ប្រពន្ធ​កូន និង​មិត្ត​រួម​ការងារ​ម្នាក់​ឈ្មោះ Li និង​ប្រពន្ធ ហើយដោយ​សារ​មិន​ចង់​ចំណាយលុយ​ច្រើន ទើប​បុរសរងគ្រោះ​ឈ្មោះ Zhang និង​មិត្តភក្ដិ​ឈ្មោះ Li បានសម្រេច​ចិត្ត​លួច​ឡើង​តាម​ជញ្ជាំង​សួន​កម្ពស់ ៣ម៉ែត្រ ដើម្បី​ចូលទៅ​កម្សាន្ត ដោយបាន​ឲ្យ​ប្រពន្ធ និង​កូន ទិញ​សំបុត្រ​ចូល​មើល​ធម្មតា ។

លោក Zhang បាន​ព្យាយាម​ឡើងលើ​ជ​ញ្ចាំ​ង​កម្ពស់ ៣ម៉ែត្រ​នោះ រួចហើយ​ផ្លោះ ដោយ​ខ្លួន​ជា​អ្នក​ទៅមុន ទុក​ឲ្យ​មិត្តភក្ដិ​ឈ្មោះ Li ធ្វើតាម​ខ្លួន តែ​ជា​អកុសល លោក Zhang ធ្វើ​មិនបាន​ជោគជ័យ​ឡើយ ទីបំផុត​ក៏បាន​ធ្លាក់ចូល​ជា​ចំណី​សត្វ​ខ្លា ។ ភ្លាមៗនោះដែរ បុគ្គលិក​ក្នុង​សួន បាន​ព្យាយាម​យក​កាំជ្រួច​បាញ់​បន្លាច​សត្វ​ខ្លា ឲ្យ​ចេញ​ឆ្ងាយ ប៉ុន្តែ​ទោះជា​យ៉ាងណា សត្វ​ខ្លា​នៅតែ​ជាប់ចិត្ត​ជាមួយ​ចំណី​មួយ​នេះ រហូតដល់​បុគ្គលិក​សួន​សម្រេចចិត្ត​បាញ់សម្លាប់​សត្វ​ខ្លា​នោះ​តែម្ដង ដើម្បី​ជួយសង្គ្រោះ​លោក Zhang ។

ពេលដែល​យក​លោក Zhang ចេញពី​ចង្កូមខ្លា​បាន​ហើយ​នោះ ខាង​សួនសត្វ​បាន ប​ញ្ចូ​ន​គេ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រយៈពេល ១ម៉ោង ប៉ុន្តែ​លទ្ធផល លោក Zhang មិនអាច​សង្គ្រោះ​បានឡើយ ។

គួរ​បញ្ជាក់ដែរថា សម្រាប់​សំបុត្រ​ចូល​កម្សាន្ត​ក្នុង​សួនសត្វ​មួយកន្លែង​ខាងលើនេះ​គឺ​សម្រាប់​មនុស្សពេញវ័យ​ក្នុង​ម្នាក់ ១៨ដុល្លារ​អាមេរិក ៕

ningbo_tiger_attack4 ningbo_tiger_attack5 ningbo_tiger_attack6 ningbo_tiger_attack7 ningbo_tiger_attack10 ningbo_tiger_attackfront

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya