ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » យានយន្ត​ជាង៣លាន​គ្រឿង​នៅ​កម្ពុជា ត្រូវបាន​ចុះបញ្ជី ដោយ​ក្នុងនោះ​មាន​រថយន្ត​ជាង១៥%

យានយន្ត​ជាង៣លាន​គ្រឿង​នៅ​កម្ពុជា ត្រូវបាន​ចុះបញ្ជី ដោយ​ក្នុងនោះ​មាន​រថយន្ត​ជាង១៥%

(ភ្នំពេញ)៖ នៅ​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រ ព័ន្ធ​ស្វ័យប្រវត្តិកម្ម ចុះបញ្ជី​យានជំនិះ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ និង​ផ្តល់​បណ្ណ​បើកបរ​យានយន្ត ព្រមទាំង​កម្មវិធី​យល់ដឹង​អំពី​ទ្រឹស្តី នៃ​ការបើកបរ​លើ​ទូរស័ព្ទ។

យានយន្ត​ជាង៣លាន​គ្រឿង​នៅ​កម្ពុជា ត្រូវបាន​ចុះបញ្ជី ដោយ​ក្នុងនោះ​មាន​រថយន្ត​ជាង១៥% នេះ​បើ​យោងតាម​សម្តី លោក ចាន់ តារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន ក្រសួង​សាធារណការ ថ្លែង​ឲ្យ​ដឹង​នៅក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ចុះបញ្ជី​យានជំនិះ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ និង​ផ្តល់​បណ្ណ​បើកបរ​យានយន្ត ព្រមទាំង​កម្មវិធី​យល់ដឹង​អំពី​ទ្រឹស្តី នៃ​ការបើកបរ​លើ​ទូរស័ព្ទ។

ចំពោះ​បណ្ណ​បើកបរ​មាន​ចំនួន​ជាង១លាន ត្រូវបាន​ផ្តល់ជូន​ប្រជាពលរដ្ឋ ក្នុងនោះ៨៦%ជា​ប័ណ្ណបើកបរ សម្រាប់​រថយន្ត។ ចំណែក​យាន្ត​ជំនិះ​បាន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន្ត គិត​ជា​មធ្យម​ក្នុងមួយឆ្នាំៗ ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង ក្រោយនេះ​មាន២៣៩១២៦គ្រឿង ហើយ​ចំនួន​នេះ នឹងត្រូវ​កើនឡើង​ជា​លំដាប់។ បច្ចុប្បន្ន​មាន​កន្លែង​ត្រួតពិនិត្យ​យានយន្ត មាន​ភ្នំពេញ កំពង់ចាម ក្រចេះ ព្រះវិហារ រតនគិរី សៀមរាប បាត់ដំបង់ កំពង់ស្ពឺ ព្រះសីហនុ ជាដើម។ ក្រសួង​ក៏មាន​យានយន្ត​សម្រាប់ ត្រួតពិនិត្យ​រថយន្ត ចល័ត​មួយគ្រឿង សម្រាប់​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ នៅតាម​បណ្តា​ខេត្តឆ្ងាយៗដែល​មិនទាន់មាន កន្លែង​ត្រួតពិនិត្យ​យានយន្ត​ផងដែរ។

ពិធី​នេះ​ធ្វើឡើង​នៅ​សណ្ឋាគារ​អ៊ី​ន​ធើ​ខន ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​មួយចំនួនទៀត៕

fn-2017-01-30-09-09-53-0 fn-2017-01-30-09-09-54-1.png fn-2017-01-30-09-09-54-2 fn-2017-01-30-09-17-13-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya