ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​ធី​វ វណ្ណ​ធី​និង​លោក​ប៉ែន វណ្ណា​រិ​ទ្ធ នាយ​ខណ្ឌ​ជលផល​កំពង់ធំ បើកដៃ​អោយ​ទូក​កាវ​លៀស​ចូល​កាវ​ក្នុង​តំបន់​អភិរក្ស​បឹង​ទន្លេសាប ជា​ថ្នូរ​នឹង​ការ​បង់លុយ​ក្នុង​ក្បាលទូក១ចំនួន១០០$ដែរឬទេ?

លោក​ធី​វ វណ្ណ​ធី​និង​លោក​ប៉ែន វណ្ណា​រិ​ទ្ធ នាយ​ខណ្ឌ​ជលផល​កំពង់ធំ បើកដៃ​អោយ​ទូក​កាវ​លៀស​ចូល​កាវ​ក្នុង​តំបន់​អភិរក្ស​បឹង​ទន្លេសាប ជា​ថ្នូរ​នឹង​ការ​បង់លុយ​ក្នុង​ក្បាលទូក១ចំនួន១០០$ដែរឬទេ?

កំពង់ធំ៖ ប្រជាពលរដ្ឋ​ប្រកបមុខរបរ​ធ្វើ​នេសាទ​ប្រើ​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​ជា​ប្រពៃណី​រស់នៅ​ឃុំ​ផាត់​សណ្ដាយ​ស្រុក​កំពង់ស្វាយ​និង​ឃុំ​ពាម​បាង​ស្រុក​ស្ទោង​ខេត្តកំពង់ធំ។

អ្នកយកព័ត៌មាន​យើង​ឲ្យ​ដឹងថា លៀស​ដែល​ដឹក​តាម​កាណូត​យក​មកឡើ​ង​ឡាន​នៅ​ជើង​កំពុង​ឆ្នុកទ្រូ​ដោយមាន​ឈ្មោះ!!១!ជីវ​អុល-2(ឈ្មោះ​ប៉ោង)-3(ឈ្មោះ​យាយ​អ៊ី​ដែលមាន​កូនស្រី២នាក់​ម្នាក់​ឈ្មោះ​ចែ​អ៊ី​ម ន​ងិ​ម្នាក់ទៀត​ឈ្មោះ​បែ​លាភ និង​កូនប្រសា​ឈ្មោះ​ឆាយ​មាន​រថយន្ត​យី​ឌុប​សម្រាប់​ដឹក​លៀស​យ​យកទៅ​ចែកចាយ​តាម​ម៉ូយ​នៅ​ភ្នំពេញ​ដោយ​ខ្លួនឯង និង​ជា​អ្នក​ជួយ​លុយ​អោយ​ឈ្មួញ​រកស៊ី​កាវ​លៀស ហើយក៏​ជា​អ្នក​រត់ការ​បង់លុយ​អោយ​សមត្ថកិច្ច​ជំនាញ​និង​សមត្ថកិច្ច​ពា​កល​ព័ន្ធ​ទាំងអស់)នៅមាន​ឈ្មោះ​ច្រើន​ទៀត​ដែលជា​អ្នក​ជួយ​លុយ​ឲ្យ​ជនល្មើស​អូស​និង​កាវ​លៀស​ក្នុង​តំបន់​អភិរក្ស​នាក់​ប្រមូល​ទិញ​លៀស​និង​ជួយ​លុយ​ឲ្យ​ទៅ​អូស​និង​កាវ​លៀស​នៅ​ជើង​កំពុង​ឆ្នុកទ្រូ​ដែល​ឈ្មោះ​ខាងលើ​បានផ្ដល់​ប្រាក់​និង​ប្រាប់​ឲ្យ​អ្នករកស៊ី​កាវ​លៀស​ទៅធ្វើ​សកម្មភាព​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ហាមឃាត់​ឈ្នាង​អូស​លៀស​នៅ​ចំណុច​តំបន់​អភិរក្ស​បាឡត​ដែលជា​ដែន​នេសាទ​គ្រប់គ្រង​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ធំ​ដែលមាន​លោក​ប៉ែន​វណ្ណា​រិ​ទ្ធ​ជា​នាយ​ខណ្ឌ។
ការនេសាទ​ប្រើ​ឧបករណ៍​ឈ្នាង​អូស​លៀស​នៅ​ទឹកសាប​ដែល​អូស​ឫ​រុញ​ដោយ​កំលាំង​ម៉ាស៊ីន​យ៉ាង​អនាធិបតេយ្យ​នេះ​មិនមែនជា​រឿង​ថ្មី​នោះទេ​គឺជា​រឿង​ចាស់​យូរយា​ណាស់​មកហើយ​អត់​មាន​សមត្ថកិច្ច​ណាមួយ​ធ្វើការ​បង្ក្រាប​សោះឡើយ។ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះ​ដល់​ជីវចំរុះ​និង​បង្ក​គ្រោះមហន្តរាយ​ហិនហោច​ដល់​វា​រី​សត្វ​វា​រី​រុក្ខជាតិ​ដែល​រស់​និង​ដុះ​បាតទន្លេ​ដែលជា​ច​ណី​អាហា​របស់​ហ្វូង​មច្ឆា​ជាតិ បំផ្លិចបំផ្លាញ​ធនធាន​ជលផល​ប្រព័ន្ធ​អេកូឡូស៊ី​ជលផល​ទឹកសាប​កម្ពុជា។ តើ​លោកនាយ​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​លោក​ប៉ែន​វណ្ណា​រិ​ទ្ធ​មាន​វិធានការ​និង​ចំណាត់ការ​យ៉ាងណា​ទៅលើ​ជនល្មើស​កំពង់​ធ្វើ​សកម្មភាព​នៅ​ចំណុច​ដូចខាងលើ? ឬ​ទុក​បណ្ដោយ​ឲ្យ​មាន​សកម្មភាព​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ឈ្នាង​អូស​លៀស​ឫ​ខ្ចៅ​ដែល​អូស​ឫ​រុញ​ដោយ​កម្លាំង​ម៉ាស៊ីន​នៅ​ដែន​អាណាចក្រ​លោក​គ្រប់គ្រង​គ្រាន់​ចិញ្ចឹម​ឆ្នាំង។
ដោយឡែក​លោក​យ៉ាន់​វិសាក់(ហៅ​សែ)នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដាយ​ខេត្តកំពង់ធំ​ដែលជា​នគរបាល​យុត្តិធម៌​គួរតែ​ចំណាត់ការ​ឲ្យ​មន្ត្រីក្រោមឱវាត​ធ្វើការ​អង្កេត​ពិនិត្យ​រាល់​ការដឹកជញ្ជូន​លៀស​តាម​កាណូត​ឆ្លងកាត់​ឡើង​ឡាន​នៅ​ជើង​កំពុង​ឆ្នុកទ្រូ​ដើម្បី​ធ្វើការ​ពិន័យ​ជា​ប្រាក់​ក្រៅ​ប្រព័ន្ធតុលាការ​យក​ថវិការ​ចូល​រដ្ឋ​មិនមែន​យកទៅដាក់​ហោប៉ៅ​នោះទេ។បើ​ករណី​មិន​រៀងចាល​ចងក្រង​សំណុំរឿង​បទល្មើស​ជូនទៅ​តុលាការ​ធ្វើការ​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន៕

16195576_369366470107027_1348550519615645372_n 16265490_369366436773697_601064001243396541_n 16299522_369366373440370_2108585171388869875_n 16407002_369366396773701_4288947140457228716_n 16427795_369366420107032_8886069676280408695_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya