ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​ល្បែង​ជល់​មាន់​មួយ​នៅ​សង្កាត់​ទឹកថ្លា ឃាត់ខ្លួន១៤នាក់ និង​មាន់៩ក្បាល

បង្ក្រាប​ល្បែង​ជល់​មាន់​មួយ​នៅ​សង្កាត់​ទឹកថ្លា ឃាត់ខ្លួន១៤នាក់ និង​មាន់៩ក្បាល

(ភ្នំពេញ)៖ នៅ​រសៀល​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ។ ដោយ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១៤នាក់ និង​បាន​ដកហូត​មាន់​ជល់៩ក្បាល, ម៉ូតូ១គ្រឿង​ម៉ាក​ហុងដា ពាក់​ស្លាក​លេខ ភ្នំពេញ 1DF-3266 ប្រាក់រៀល​ចំនួន ១,១០៥,០០០រៀល ប្រាក់​ដុល្លារ​ចំនួន ២,៦០០ដុល្លារ និង​វត្ថុតាង​ជាច្រើន​ទៀត។

លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ ក្រោម​ការសម្របសម្រួល​ពី លោក កុល បុ​ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​បញ្ជា​កម្លាំង​នគរបាល​ខណ្ឌ បាន​ចុះបង្ក្រាប​ទីតាំង​លេងល្បែង​ជល់​មាន់នៅ​ចំណុច​ដីឡូត៍​មួយកន្លែង ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ១៤នាក់ (ស្រី១នាក់) មាន់​ជល់៩ក្បាល។

ក្រោយ​ឃាត់ខ្លួន​បាន​ហើយ កម្លាំង​នគរបាល​ខណ្ឌ​បាន​នាំ​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់៕fn-2017-01-29-22-00-33-0 fn-2017-01-29-22-00-33-1 fn-2017-01-29-22-00-33-2

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya