ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » គូស្នេហ៍​វ័យក្មេង២នាក់​បាននាំគ្នា​ទៅ​សាសង​ភាសា​ស្នេហ៍​យ៉ាង​ផ្អែម​ល្អែ​ម​នៅ​កន្លែង​ងងឹត ហើយ​ស្ងាត់ ជនសង្ស័យ៣នាក់ ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ តែ….

គូស្នេហ៍​វ័យក្មេង២នាក់​បាននាំគ្នា​ទៅ​សាសង​ភាសា​ស្នេហ៍​យ៉ាង​ផ្អែម​ល្អែ​ម​នៅ​កន្លែង​ងងឹត ហើយ​ស្ងាត់ ជនសង្ស័យ៣នាក់ ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ តែ….

ភ្នំពេញ ៖ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង៩យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច​ដី​វាល​ខាងលិច​របង​រោងចក្រ​កាណាឌីយ៉ា ក្រោយ​រោង​ទឹកត្នោតជូរ ស្ថិតក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ឈឿន ឈី​ន អាយុ២២ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ មាន​ស្រុកកំណើត​នៅ​ភូមិព​ពាយ ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ និង​នារី​ជា​គូស្នេហ៍​មានឈ្មោះ ធួរ លែ​ន អាយុ១៨ឆ្នាំ មុខរបរ​កម្មរ​រោងចក្រ ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ មាន​ស្រុកកំណើត​នៅ​ជាមួយគ្នា រីឯ​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យកទៅ​បាត់​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ២០១៦ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កំពង់ធំ 1I-3080 ។ ចំណែក​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​គ្នា៣នាក់ ប្រដាប់​ដោយ​ដាវ១ដើម បាន​រត់គេចខ្លួន​ក្រោយពេល​កើតហេតុ ។

កន្លងមក​រូបគេ​និង​សង្សារ​តែងតែ​នាំគ្នា​ទៅ​អង្គុយ​សាសង​គ្នា​នៅ​ចំណុចកើតហេតុ​ខាងលើ​ដែលជា​កន្លែង​ស្ងាត់ ។ មុនពេល​កើតហេតុ ខ្លួន​និង​សង្សារ​បាន​ទៅ​អង្គុយលេង​សាសង ថើប​គ្នា​យ៉ាង​ផ្អែមល្ហែម​ដូច​សព្វមួយដង ស្រាប់តែ​លេចមុខ​ជនសង្ស័យ៣នាក់​ដើរមក​ក្បែរ រួច​បាន​សុំ​ខ្ចី​ទូរស័ព្ទ​របស់ខ្លួន តែ​ខ្លួន​បាន​ប្រាប់ថា ទូរស័ព្ទ​អស់​ទឹកប្រាក់​ហើយ ភ្លាមនោះ​ជនសង្ស័យ​បាន​ដក​ដាវ​មក​គំរាម​កាប់​ប្លន់​យក​ម៉ូតូ ដោយ​ភ័យខ្លាច​ក៏​ប្រគល់​សោ​ម៉ូតូ​ឲ្យ​ជនសង្ស័យ ហើយ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចេញទៅ​បាត់ទៅ ។

ក្រោយ​កើតហេតុ​ជាង​មួយ​ម៉ោង​ទើប​ជនរងគ្រោះ​តាំង​អារម្មណ៍​បាន រត់​ទៅប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ឲ្យ​ជួយ​អន្តរាគមន៍ ។

បន្ទាប់ពី​ទទួល​ពាក្យបណ្ដឹង​រួច សមត្ថកិច្ច​បាន​នាំ​ជនរងគ្រោះ​ទៅ​ចង្អុលបង្ហាញ​កន្លែងកើតហេតុ និង​ប្រាប់​ពី​ផ្លូវ​ដែល​ជនសង្ស័យ​ជិះ​ចេញ ទើប​សមត្ថកិច្ច​ក្តាប់បាន​ក៏​នាំ​ជនរងគ្រោះ​ទៅ​ដីឡូត៍​មានព្រៃ​មួយកន្លែង​ស្ថិតនៅ​ក្រោយ​ភូមិ​គោក​ចំបក់ ពីព្រោះ​កន្លែង​ដីឡូត៍​នេះ​ពីមុន​មាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​ប្លន់​កន្លងមក និង​ធ្លា​ប់យក​វត្ថុតាង​យកទៅ​លាក់ទុក​ទីនោះ ។ លុះ​ពេល​សមត្ថកិច្ច​នាំ​ជនរងគ្រោះ​ទៅ​ពិនិត្យមើល​ស្រាប់តែ​ឃើញ​ម៉ូតូ​ជនរងគ្រោះ​ដែល​ក្រុមចោរ​យកទៅ​លាក់ទុក​ទីនោះ​មែន ដោយ​យក​មែកឈើ​គ្របពីលើ​ម៉ូតូ ។

ក្រោយពេល​រក​ម៉ូតូ​ឃើញ​វិញ សមត្ថកិច្ច​បាន​នាំយក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ ដើម្បី​កំណត់​មុខសញ្ញា​ចាប់​យកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់ ៕2d409fd0-a5cf-47e1-b4e0-c75d97387fdb 45522e52-6754-4335-9d87-a6b51f42ec3a 286293bd-ad41-486a-b749-f5013f272610 ff298f93-20a3-41be-a1e4-c99e2c2eae4f

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya