ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រយៈពេល៣ថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​ស្លាប់ និង​របួស​ជាង១០០នាក់

រយៈពេល៣ថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​ស្លាប់ និង​របួស​ជាង១០០នាក់

ភ្នំពេញ៖ រយៈពេល ៣ថ្ងៃ ក្នុង​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន គិត​ចាប់​ថ្ងៃទី២៧ ដល់​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង ៦០លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣២នាក់ រងរបួស​សរុប ៩៧នាក់ ក្នុងនោះ​របួសធ្ងន់ ៦៩នាក់ និង​រងរបួស​ស្រាល ២៨នាក់ នេះ​បើ​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរបាលជាតិ ។

ដោយឡែក​នៅ​ថ្ងៃទី២៩ ខែមករា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង ២២លើក (យប់ ៨លើក) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១០នាក់ (ស្រី៣នាក់) រងរបួស​ធ្ងន់ ៣១នាក់ (ស្រី៤) និង​រងរបួស​ស្រាល ៦នាក់(ស្រី៤នាក់) ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៣៤នាក់ (យប់ ១៤នាក់) ។

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ១០លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ៣៧គ្រឿង រួមមាន​ម៉ូតូ ២៤គ្រឿង រថយន្ត​ធុន​តូច ១០គ្រឿង, រថយន្ត​ធុន​ធំ ២គ្រឿង, ថ្មើរជើង ៦នាក់ និង​កង់ ១គ្រឿង ។ មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៦លើក (ស្លាប់ ២នាក់), មិន​ប្រកាន់​ស្តាំ ១លើក, ប្រជែង ៤លើក (ស្លាប់១នាក់), ស្រវឹង ៦លើក (ស្លាប់៥នាក់), មិន​គោរព​សិទ្ធិ ៥លើក (ស្លាប់ ២នាក់) ។
រាជធានី-ខេត្ត ដែលមាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់ រួមមាន ខេត្ត​កែប ២លើក ស្លាប់ ៣នាក់ របួស៣នាក់, កំពត ១លើក ស្លាប់ ២នាក់ របួស២នាក់, ក្រចេះ ២លើក ស្លាប់ ២នាក់ របួស១នាក់, តាកែវ ៣លើក ស្លាប់១នាក់ របួស៤នាក់, កណ្តាល ២លើក ស្លាប់ ១នាក់ របួស២នាក់ និង​ខេត្តកំពង់ធំ ១លើក ស្លាប់១នាក់ ។ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប ទូទាំងប្រទេស​មាន ១២២៨គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ ៣១៩គ្រឿង និង​ពិន័យ​សរុប ៩០៩គ្រឿង ៕

fn-2017-01-28-02-22-21-6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya