ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ឈប់​ឡាន​ដេក​កណ្ដាលផ្លូវ ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ដាស់​ឡើង​ផ្អើល ទើប​ភ្ញាក់

បុរស​ម្នាក់​ឈប់​ឡាន​ដេក​កណ្ដាលផ្លូវ ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ដាស់​ឡើង​ផ្អើល ទើប​ភ្ញាក់

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង៨ និង៥០នាទី​យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច​មុខ​យានដ្ឋាន ហេង ចំរើន តាម​បណ្ដោយ​ផ្លូវ​លេខ១៦៧ សង្កាត់​ទួល​ទំពូង​ទី២ ខណ្ឌចំការមន ដោយ​បុរស​ម្នា​ក់បាន​ឈប់​រថយន្ត​ដេក​កណ្ដាល​ផ្លូវ​ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ដាស់​ឡើង​ផ្អើល​ទើប​ភ្ញាក់ ។

ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​រាយការណ៍​ថា មាន​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-9509 បាន​ឈប់​ដេក​នៅ​កណ្ដាលផ្លូវ សមត្ថកិច្ច​ក៏​ប្រញាប់ប្រញាល់​ចុះទៅ​ដល់​ឃើញ​បុរស​ជា​ម្ចាស់​រថយន្ត​វ័យ​ជាង៣០ឆ្នាំ បាន​បញ្ឆេះ​រថយន្ត​ដេក​លង់លក់ ក៏​គោះ​កញ្ចក់​រថយន្តខ្លាំងៗតែ​នៅតែ​មិនដឹង​ខ្លួន​ទៀត ពេលនោះ​ប្រជាពលរដ្ឋ​ដែល​ចោមរោម​មើល និង​សមត្ថកិច្ច​បាននាំគ្នា​អង្រន់​រថយន្ត និង​ស្រែកខ្លាំងៗ ទើប​អ្នកបើករថយន្ត​នោះ​ដឹងខ្លួន​ឡើងវិញ ហើយ​ចុច​សោរ​បើកទ្វារ​រថយន្ត​សួរ​សមត្ថកិច្ច​ថា មានរឿង​អី តែ​មិនទាន់​ទាំង​បាន​និយាយ​គ្នា​ស្រួល​ផង ស្រាប់តែ​បើករថយន្ត​ចេញទៅ​យ៉ាង​លឿន​ទៅ​បាត់​មិន​ស្ដាប់​ការណែនាំ​របស់​សមត្ថកិច្ច​ឡើយ ៕

0c9a2a55-475e-460e-a9d4-15b502e5024a 7ce8f756-62cf-498d-9362-af8969c1f7cf 95f13901-9db8-4f25-bc90-af6e68b4e746 be921fef-510d-4c26-9e3c-3b1c8a80f8a6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya