ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ម៉ូតូ២គ្រឿង​ពន្លះ​គ្នា បណ្តាល​ឲ្យ​ស្លាប់១របួសធ្ងន់១

ម៉ូតូ២គ្រឿង​ពន្លះ​គ្នា បណ្តាល​ឲ្យ​ស្លាប់១របួសធ្ងន់១

កំពង់ស្ពឺ៖ម៉ូតូ​ពីរ​គ្រឿង​បាន​បុក​គ្នា​បន្ទាប់ពី​សែន​ចិន​រួចបណ្តាលឱ្យស្លាប់​ម្នាក់និង​របួសធ្ងន់​ម្នាក់។ហេតុការណ៍​នេះ​បង្កឱ្យមាន​ការ​ភ្ញាក់​ផ្អើលនៅ​ម៉ោង១៦និង១០នាទី​ថ្ងៃទី២៧ខែមករាឆ្មាំ២០១៧នៅលើ​ផ្លូវ​លេខ១៣០ត្រង់ចំណុច​ភូមិអំពិល​ផ្អែមឃុំ​រលាំងចកស្រុក​សំរោង​ទងខេត្តកំពង់ស្ពឺ។បើតាម​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថាមុន​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាកហុងដាDreamC-125សេរី2004ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​បើកបរ​ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​កើ​តទៅ​លិចនិង​ម៉ូតូ​មួយគ្រឿង​ទៀតម៉ាក​ហុងដាC100 សង់​កូរ៉េពណ៌​ក្រហម​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ1-C.2904 បើក​ពី​លិចទៅ​កើត​ច្រាស់ទិស​គ្នា​មកដល់​ចំណុច​ហេតុ​ខាងលើ​បាន​បុក​គ្នា​ពេញទំហឹងបណ្តាលឱ្យ​ស្លាប់​ម្នាក់​នៅ​កន្លែង​និង​ម្នាក់ទៀត់់រ​របួសធ្ងន់ក្រោយ​កើ​fត​ហេតុ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់់នៅ​មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

នគរបាល​ស្រុក​សំរោង​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​យិន​ថុល​ភេទប្រុសអាយុ៤៧ឆ្នាំ​រស់នៅ​ភូមិបាក់ធ្មេញ​ឃុំ​រលាំងចក​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺជិះ​ម៉ូតូ​សង់​ការ៉េ​បានស្លាប់​នៅ​និង​កន្លែង។និង​ឈ្មោះ​ខាន​ប៉ង​អាយុ១៨ឆ្នា​រស់នៅ​ភូមិ​ចំបក់​ផ្អែមឃុំរលាំង​គ្រឿ​ល​ស្រុក​សំរោង​ទងខេត្តកំពង់ស្ពឺជិះ​ម៉ូតូ​ម៉ាក​ហុងដាDream C-125 រងរបួស​ធ្ងន់។ឯ​ចំណែក​សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគលជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បណ្តា​ម​គន្លង​ប្រពៃណី។ចំពោះ​វត្ថុតាងម៉ូតូ​ទាំង០២គ្រឿង​ត្រូវបាន​យកមក​រក្សា​នៅ​អធិការដ្ឋាន​នគរ​បា​ស្រុក​សំរោង​ទង៕ ដោយ៖អានសឿន16179067_1759270277725278_5359819194348890591_o 16195119_1759270201058619_4970928673601069675_n 16195369_1759270237725282_4236330774767135970_n 16195435_1759270317725274_6372322531447454874_n 16403301_1759270007725305_2205213027707809107_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya