ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » តូចចិត្ត​ខ្លួនឯង បង​លា​ហើយ លា​រហូត បង​ចិត្តដាច់​ណាស់

តូចចិត្ត​ខ្លួនឯង បង​លា​ហើយ លា​រហូត បង​ចិត្តដាច់​ណាស់

កំពង់ស្ពឺ ៖កាលពី​ថ្ងៃទី២៧ មករា ឆ្នាំ២០១៧ ស្ថិត​ខាងកើត​ភូមិ​ព្រៃ​កែស ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដែល​ជនរងគ្រោះ​មានឈ្មោះ​ហួត វ៉ាន់ ភេទ​ប្រុស អាយុ ៣៧ឆ្នាំ ។
សមត្ថកិច្ច​ជំនាញ​ស្រុក​បាន​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ និង​ពិនិត្យមើល​សាកសព ព្រោះ​ខ្លាច​មាន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ណាមួយ តែ​ក្រោយពេល​ពិនិត្យ មិនមាន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ឡើយ គឺ​ជនរងគ្រោះ​ពិតជា​បានធ្វើ​អត្តឃាត​ខ្លួន​ប្រាកដ​មែន  ។

បើតាម​ការសាកសួរ​ពី​សាច់ញាតិ គឺ​ជនរងគ្រោះ​ជាម​នុស្ស​ដែល​ចូលចិត្ត​ដើរលេង​ផឹកស៊ី​ស្រី​ញី​អូន​បង មិនសូវ​គិតគូរ ពី​ប្រព​ន្ឋ​កូន​ឡើយ ទើប​ធ្វើឱ្យ​បងប្អូន និង​ប្រពន្ធ​កូន​មិនសូវ​យកចិត្តទុកដាក់​រាប់រក​នោះទេ ។ មុនពេល​ធ្វើអត្តឃាត​នេះ បុរសរងគ្រោះ​បាន​ដើរលេង​ស៊ីចាយ​ជាមួយ​សង្សា​របស់ខ្លួន រហូត​អស់​លុយ​និង​ទ្រព្យសម្បត្តិ​ពី​ខ្លួន​រលីង ទើប​វិល​ចូល​ផ្ទះ។ ទំនង​មកពី​មូលហេតុ​បងប្អូន កូនចៅ​មិន​រាប់រក​រឿង​មាន​ស្រី​ច្រើន នេះហើយ​ទើប​សម្រេចចិត្ត​ចងក​ធ្វើអត្តឃាត​បែបនេះ ៕

16bd72ff-21d4-4f20-a60f-d6dd2ece486b 1837a75e-a88d-437e-83f0-f56d74ee588d c0067d12-aeea-4ca7-b122-e8a1360495d6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya