ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ស្លាប់១១នាក់ និង២២នាក់​របួស ថ្ងៃទី២៧ ខែមករា ឆ្នំា២០១៧

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ស្លាប់១១នាក់ និង២២នាក់​របួស ថ្ងៃទី២៧ ខែមករា ឆ្នំា២០១៧

(ភ្នំពេញ)៖ យ៉ាងហោចណាស់ ប្រជាពលរដ្ឋ​ចំនួន១១នាក់​បាន​ស្លាប់ និង២២នាក់​រងរបួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំងប្រទេស​កម្ពុជា នៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ម្សិលមិញ ដែលជា​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន នេះ​បើតាម​របាយការណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ។

របាយការណ៍​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ម្សិលមិញ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ទូទាំងប្រទេស​ចំនួន ១៦លើក​បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ ១៤គ្រឿង រថយន្ត​តូច៨គ្រឿង រថយន្ត​ធំ១គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​រួមមាន ល្បឿន​លឿន៧លើក ស្រវឹង៣លើក មិន​គោរព​សិទ្ធិ៣លើក បត់​គ្រោះថ្នាក់១លើក ងងុយដេក១លើក និង​ប្រជែង១លើក។

ជាមួយគ្នានេះ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន-វៀតណាម​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ សូម​អំពាវនាវ​អោយ​បងប្អូន​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ សូម​ចូលរួម​គោរព​ច្បាប់​ចរ​ចរណ៍​ផ្លូវគោក ដោយ​មិនត្រូវ​មិនត្រូវ​បើកបរ ក្នុងស្ថានភាព​ស្រវឹង និង​បើកបរ​ល្មើស​ល្បឿន​កំណត់​ឡើយ។

លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា ក្នុងករណី​បើកបរ​ក្នុងស្ថានភាព​ស្រវឹង សមត្ថកិច្ច​នឹងធ្វើ​ការ​ឃាត់ និង​ពិន័យ​តាម​អនុក្រឹត្យ​លេខ៨៥ ឬ​បញ្ជូនទៅ​តុលាការ​តាម​មាត្រា៧៧ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក (ករណី​ស្រវឹង​លើស កម្រិត​ច្បាប់​កំណត់)។

គួរ​រំលឹក​ផងដែរ​ថា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន-វៀតណាម​កាលពី​ឆ្នាំ២០១៦ មាន​មនុស្ស​ស្លាប់​ដោយសារ គ្រោះថ្នាក់​ចរាចរណ៍​ចំនួន៤១នាក់ និង​ក្នុងចំណោម​គ្រោះថ្នាក់៨០ករណី៕

16265930_1819993344941489_6383344245248744574_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya