ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ខ្ញុំ​ដើរ​សោះ ហេតុអ្វី​មក​បុក​ខ្ញុំ? ខ្ញុំ​ដើរ​ខុស​ដែរ​ឬ?

ខ្ញុំ​ដើរ​សោះ ហេតុអ្វី​មក​បុក​ខ្ញុំ? ខ្ញុំ​ដើរ​ខុស​ដែរ​ឬ?

ភ្នំពេញ ៖ ហេតុការណ៍​នេះ​កើតឡើង នៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ចំណុច​គល់ស្ពាន​ព្រះមុនីវង្ស​ថ្មី ផ្លូវជាតិ​លេខ១ សង្កាត់​ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ។ សព​ជនរងគ្រោះ​មានឈ្មោះ ហេង ស្រី​ម៉ៅ ភេទ​ស្រី អាយុ៣០ឆ្នាំ មុខរបរ​លក់​ចេក​នៅ​ផ្សារ​ច្បារអំពៅ ស្នាក់នៅ​ភូមិ ជំ​ពុះ​ក្អែក សង្កាត់​ព្រែក​ថ្មី  ខណ្ឌ​ច្បារអំពៅ។ ស្ដ្រី​រកស៊ី​លក់​ចេក និង​ផ្លែឈើ​ម្នាក់​ខណៈ​កំពុងតែ​ដើរ​ឆ្លងកាត់​ផ្លូវ ក៏​ស្រាប់​តែមាន​រថយន្ត​ដឹក​ដែក​បាន​ចុះ​ពីលើ​ស្ពាន​ព្រះមុនីវង្ស ដាច់​ហ្វ្រាំង​បាន​រេ​ចង្កូត​ជ្រុល​បុក ហើយ​កិន​ធ្លាយ​ពោះវៀន​ស្លាប់​នៅនឹងកន្លែង។

មុនពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​រងគ្រោះ បាន​ដើរ​ឆ្លងកាត់​ផ្លូវ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ឆ្លង​ផុត​ហើយ ក៏​ស្រាប់​តែមាន​រថយន្ត​ដឹក​ដែក​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D- 7262 ជិះ​ដោយ​បុរស២នាក់​បានធ្វើ​ដំណើរ​រ​តាមផ្លូវ ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ថ្មី ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​ដល់​ពាក់កណ្ដាល​ស្ពាន ស្រាប់តែ​រថយន្ត​ដាច់​ហ្វ្រាំង ពេលនោះ​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត បួង​ចង្កូត​មិនទាន់​ក៏​ជ្រុល​ទៅបុក​នឹង​ស្ត្រី​រងគ្រោះ​ដែល​កំពុង​ដើរ​ឆ្លងកាត់​ផ្លូវ​ទាំង​កំរោល បណ្ដាល​ឲ្យ ដួល​ចូល​ក្រោម​រថយន្ត ហើយ​ត្រូវ​រថយន្ត​កិន​ចំពាក់​កណ្តាល​ខ្លួន​បណ្តាល​ឲ្យ​ធ្លាយ​ពោះវៀន​ចេញមកក្រៅ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង ភ្លាមៗនោះដែរ​អ្នកបើកបរ​ព្រមទាំង​ព្រូ​ម្នាក់ បាននាំគ្នា​រត់គេចខ្លួន​បាត់ស្រមោល ៕

31120858-a899-4507-9867-f715f3d44abf a748e33e-86bf-4ebf-b599-e1764ae686ba cbf6ff34-fe06-4358-9b18-a6710bdff91e e23d1347-5ec1-49ff-8b26-7a7496ed139e

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya