ព្រះសីហនុ ៖កាលពីវេលា ម៉ោង២២និង៣០នាទីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣តាមបណ្ដោយផ្លូវឯករាជ្យមុខ ធនាគារកាណាឌីយ៉ា ឋិតក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។ យុវជនម្នាក់ត្រូវបានដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន បន្ទាប់យុវជនរូបនេះជួបគ្រោះថ្នាក់ចរា ចរណ៍បង្កឡើងដោយខ្លួនឯង ។
តាមការ ឱ្យដឹងពីសមត្ថកិច្ចចរាចរ បាននិយាយថា យុវជនរងគ្រោះមាន ឈ្មោះអ៊ឹង មួយផេង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅសង្កាត់លេខ២ ក្រុង ព្រះសីហនុជិះម៉ូតូវ៉េវអេស ពណ៌កេខ្មៅ ពាក់ស្លាកលេខក្រ.ព្រះសីហនុ1B-1079 បើកបរក្នុងទិសដៅពីត្បូងទៅជើងហើយ ក៏បានជិះទៅបុកផើងថ្មនៅមុខធនាគារកាណាឌីយ៉ា ហើយបានបន្ដទៅបុកធុង សំរាមនៅក្បែរបង្គោលភ្លើងហោះផ្លោង បណ្ដាលឱ្យបាក់ធ្មេញ បែកចង្កា១ចង្អាម សន្លប់ធំ ។
សាក្សី បន្ដថា ចំពោះមូលហេតុនៃគ្រោះថ្នាក់នេះគឺប្រហែលមកពីយុវជន រងគ្រោះមានសារធាតុស្រវឹងខ្លាំងពេក ទើបលែងដឹងខ្លួនថាជាផ្លូវកោងឬផ្លូវត្រង់ នោះ ៕