ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បង​លា​ហើយ លា​រហូត បង​ចិត្តដាច់​ណាស់

បង​លា​ហើយ លា​រហូត បង​ចិត្តដាច់​ណាស់

តាកែវ៖ កាលពី​វេលា​ម៉ោង៨និង៤៥នាទី​យប់​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅ​ក្នុងភូមិ​ក្តី​ត្នោត ឃុំ​ធ្លក ស្រុក​ទ្រាំង ខេត្តតាកែវ បើតាម​សម្តី​ប្រពន្ធ​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ប្តី​របស់គាត់​មានឈ្មោះ​ញឹ​ប ហន ភេទ​ប្រុស អាយុ៤១ឆ្នាំ សព្វថ្ងៃ​គាត់​ធ្វើការ​នៅ​ប្រទេស​ថៃ។ប្រពន្ធ​ជនរងគ្រោះ​បាន​បន្តទៀតថា ប្តី​របស់គាត់​ទើបតែ​ត្រឡប់​មកពី​ប្រទេស​ថៃ​កាលពី​យប់​ថ្ងៃទី២៥ខែមករា ឆ្នាំ២០១៧ ស្ត្រី​ដដែល​បាន​បន្តទៀតថា នៅ​មុនពេល​កើតហេតុ​ប្តី​របស់គាត់​មាន​អា​ការៈមិន​ស្រួលខ្លួន ហើយ​រូបគាត់​ក៌​បាន​ទៅ​ហៅ​ពេទ្យ មណ្ឌល​ឲ្យ​មក​ពិនិត្យ​ជំងឺ​ប្តី​គាត់ លុះ​ពេល​ដល់​ពេទ្យ​មកដល់​ប្តី​របស់គាត់​មិន​ឲ្យ​ពិនិត្យមើល​ទេ គាត់​ថា​គាត់​មិន​ឈឺ​អី​ទេ មិនបាច់​មើល​គាត់​ទេ នេះ​ជា​កំហុស​របស់គាត់!!។ស្ត្រី​ដដែល​បាន​បន្តទៀតថា ពេលឮ​ប្តី​របស់គាត់​ថា​មិន​ឈឺ​អី​គាត់​ក៌​បាន​ឲ្យ​ពេទ្យ​ទៅវិញ​ទៅ ហើយ​ប្តី​របស់គាត់​នៅតែ​ទន្ទិញ​ថា(នេះ​ជា​កំហុស​របស់គាត់) លុះដល់​វេលា​ព្រលប់​ថ្ងៃ​ដដែល​ក៌​បាន​បាត់​ប្តី​របស់គាត់ ធ្វើ​ឲ្យ​មានកា​ឆោឡោ កើតឡើង​ក៌​នាំគ្នា​ដើរ រក​ក៌​ប្រទះឃើញ​ប្តី​គាត់​ចង(ក)ទៅនឹង​ដើម​កាស​ខ្យា​នៅ​ខាងក្រោយ​ផ្ទះ​ស្លាប់​បាត់ទៅហើយ។ពេលនោះ​សមត្ថកិច្ច​មូលដ្ឋាន​ក៌​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ពិនិត្យ​ទៅ​មើលឃើញថា​សាកសព​ជនរងគ្រោះ​ពិតជា​បាន​ចង(ក)សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ដោយ​ជនរងគ្រោះ​បាន​យក​ខ្សែ​គោ ចង​ទៅនឹង​ដើម​អាកាស​ខ្យា​ដែលមាន​កំពស់៥មែត្រ។ក្រោយ​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី(សូមបញ្ជាក់​ផងដែរ​ថា​ជនរងគ្រោះ​ធ្លាប់ធ្វើ​កា​ចងក​ម្តង​រួចមកហើយ​កាល​នៅ​ថៃ តែ​គេ​ជួយ​ទាន់ តែ​មកដល់​ថ្ងៃនេះ​គេ​មិនទាន់​គាត់​បាន​ស្លាប់​ដូច​បំណង​មែន) ៕

IMG-20170127-WA0081 IMG-20170127-WA0082 IMG-20170127-WA0083

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya