ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឪពុក​បង្កើត​ចិត្ត​តិរច្ឆាន​ម្នាក់ បាន​ចាប់បង្ខំ​រំលោភ​កូនស្រី​អាយុ ៧ឆ្នាំ​ម្នាក់ បានសម្រេច​ជាច្រើន​ដង

ឪពុក​បង្កើត​ចិត្ត​តិរច្ឆាន​ម្នាក់ បាន​ចាប់បង្ខំ​រំលោភ​កូនស្រី​អាយុ ៧ឆ្នាំ​ម្នាក់ បានសម្រេច​ជាច្រើន​ដង

ខេត្តបាត់ដំបង៖ ឪពុក​បង្កើត​ចិត្ត​តិរច្ឆាន​ម្នាក់ បាន​ចាប់បង្ខំ​រំលោភ​កូនស្រី​អាយុ ៧ឆ្នាំ​ម្នាក់ បានសម្រេច​ជាច្រើន​ដង តាំងពី​ទៅ​ស៊ីឈ្នួល ធ្វើការ​នៅ​ប្រទេស​ថៃ រហូតមកដល់​ដី​ខ្មែរ​វិញ។
បុរស​នេះ ត្រូវ​ប៉ូលិស​ស្រុក​សំពៅ​លូន ឃាត់ខ្លួន ពេល​នាំ​កូនស្រី ទៅ​រំលោភ នៅក្នុង​ផ្ទះ ដែល​គ្មាន​ម្ចាស់​នៅ ហើយ​ប្រពន្ធ​ដឹង ក៏​ប្ដឹង​ប៉ូលិស​ជួយ​អន្តរាគមន៍ កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧។

ហេតុការណ៍​ឪពុក​បង្កើត​រំលោភ​កូនស្រី បានកើត​ឡើង កាលពី​ថ្ងៃទី១៧ សីហា រហូតដល់​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នៅផ្ទះ​មួយកន្លែង ដែល​ម្ចាស់​គេ​ទុកចោល​ក្បែរ​វត្ត​អូរ​ជុំ ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រលឹត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។

លោក ឈិ​ត សេង អធិការរង​ប៉ូលិស​ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹងថា បុរស​ជា​ឪពុក​ចិត្ត​តិរច្ឆាន​រំលោភ​កូនស្រី​បង្កើត ដែល​ឃាត់ខ្លួន​ឈ្មោះ សាន សុភា​រ៉ាត់ អាយុ ៣៣ឆ្នាំ ជា​កម្មករ មាន​ទី​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​អាយុ ៧ឆ្នាំ រងគ្រោះ បាន​ប្រាប់​ប៉ូលិស​ថា កូនស្រី​អាយុ ៧ឆ្នាំ បាន​ប្រាប់​រឿង​ឪពុក​បង្កើត​ចាប់ រំលោភ កាល​នៅ​ទឹកដី​ថៃ ថា​ឪពុក​នោះ បាន​រំលោភ​នាង​ចំនួន ៤ ដង​រួចមកហើយ។ ភ្លាមៗនោះ ប្រពន្ធ​បាន​ស្តី បន្ទោស​ប្ដី ហើយ​ឲ្យ​ឈប់​ប្រព្រឹត្ត​អំពើ​យង់ឃ្នង​អាក្រក់​បែបនេះ​ទៀត។ ក្រោយមក គ្រួសារ​នោះ បាននាំគ្នា ត្រឡប់ មក​រស់នៅក្នុង​ទឹកដី​កម្ពុជា​វិញ ដើម្បី​កុំ​ឲ្យ​ខ្មាស​ពួកកម្មករ​ស៊ីឈ្នួល ធ្វើការ​នៅ​ទឹកដី​ថៃ ដែល​គេ​ដឹងឮ។

ស្ត្រី​ជា​ម្តាយ​បាន​បន្តថា កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នោះ កូនស្រី​អាយុ ៧ឆ្នាំ​បាន​ប្រាប់ថា ឪពុក​បង្កើតបាន​រំលោភ​ចំនួន ២ ដង​ទៀត នៅពេល​វិល​មកដល់​ទឹកដី​កម្ពុជា។

ស្ត្រី​ជា​ប្រពន្ធ​ដឹង​ខឹង​ខ្លាំងណាស់ បាន​ដាច់ចិត្ត​ប្តឹង​ប៉ូលិស​ជួយ​អន្តរាគមន៍ ឃាត់ខ្លួន​ប្ដី​កំ​ហូ​នេះ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​តែម្ដង។

ឪពុក​ចិត្ត​តិរច្ឆាន​នោះ ឈ្មោះ សាន សុភា​រ៉ាត់ បាន​សារភាពថា ពិតជា​បាន​ប្រព្រឹត្ត ដូច​កូនស្រី​អាយុ ៧ឆ្នាំ បាន​លើក ឡើង​ប្រាកដ​មែន ព្រោះ​រូបគេ​ស្រវឹង​ថ្នាំញៀន។ ម្យ៉ាងទៀត ការរំលោភ​ចំនួន ៣ ដងនោះ មិនបាន​ស៊ីជម្រៅ​ទេ។

លោក ឈិ​ត សេង អធិការរង​ប៉ូលិស​ស្រុក​សំពៅ​លូន បាន​បញ្ជាក់ថា “បុរស​សង្ស័យ​ធ្លាប់​ប្រើប្រាស់​ថ្នាំញៀន ក្នុង​មួយថ្ងៃ​អស់​ចំនួន ៥ គ្រាប់​ទៅ ១០ គ្រាប់។ សមត្ថកិច្ច បាន​ចាប់បញ្ជូន​ចូល​មណ្ឌល​កែរ​ប្រែ​កងរាជអាវុធហត្ថ​បន្ទាយមានជ័យ កាលពី​ឆ្នាំ២០០៤ ម្ដង​ហើយ។ ក្រោយមក ជនសង្ស័យ​បាន​ប្រើប្រាស់​ថ្នាំញៀន​ប្រភេទ​ចាក់​តាម​ម្ជុល​វិញ ក្នុង​មួយ​ម្ជុល បាន​រយៈពេល​មួយ​សប្តាហ៍ ទើប​ថ្នាំញៀន​សាប។

បច្ចុប្បន្ន កម្លាំង​បាន​កសាង​សំណុំរឿង បញ្ជូន​បុរស​តិរច្ឆាន​នោះ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្តទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ ដើម្បី​ចាត់ការ​តាមច្បាប់។ ចំណែកឯ​ក្មេងស្រី អាយុ ៧ឆ្នាំ រងគ្រោះ បាន​នាំ យកទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ នៅ​បាត់ដំបង​ដែរ៕_IMG_000000_000000

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya