ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ដែល​ប៉ូលិស​ចោទថា បើកឡាន​បុក​នៅ​ប៉ោយប៉ែត ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ

បុរស​ដែល​ប៉ូលិស​ចោទថា បើកឡាន​បុក​នៅ​ប៉ោយប៉ែត ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ

ខេត្តបន្ទាយមានជ័យ ៖ នេះ​បើ​យោងតាម​លិខិត​ចុះ​ថ្ងៃទី១៦ មករា ២០១៧ របស់លោក ឌិន ពុ​ទ្ឋី ផ្ញើជូន​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តបន្ទាយមានជ័យ ។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រ​ព័​ន្ឋ លោក ឌិន ពុ​ទ្ឋី ហៅ ម៉​ង់ ពុ​ធី បានដាក់​ពាក្យ​លាលែង​ពី​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ(CNRP) ។
បើតាម​លោក ឌិន ពុ​ទ្ឋី មូលហេតុ​ដែល​លោក​លាលែង​ពី​សមាជិក​គណបក្សប្រឆាំង ដោយសារ​លោកមា​នភារ​កិច្ច​បំពេញការងារ​សមាគម មិនមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​បំពេញការងារ​បក្ស​បន្ត ។

លោក​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រ​ព័​ន្ឋ​ប្រចាំ​ក្រុង​ប៉ោយប៉ែត​រូបនេះ ត្រូវបាន​គេ​ស្គាល់​តាមរយៈ​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៍​ល្បីល្បាញ​កាលពីដើម​ខែមករា ២០១៧ នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ ប៉ោយប៉ែត ដែល​ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នោះ លោក​ត្រូវបាន​នាយរង​ប៉ុស្តិ៍​ប៉ូលិសអន្តោប្រវេសន៍ គឺ​លោក​វរៈសេនីយ៍ទោ ឈាន ពិសិដ្ឋ ចោទថា​បាន​បើករថយន្ត Luxus RX 300 បុក​លោក ខណៈ​លោក ឈាន ពិសិដ្ឋ កំពុង​រៀបចំ​សណ្តាប់ធ្នាប់​នៅលើ​ស្ពាន និង​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ហើយក៍​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចោទ​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​និង បញ្ចូនទៅ​ឃុំ​ក្នុង​ព​ន្ឋ​នាគារ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​សាលា​ឧ​ទ្ឋ​រណ៍​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ៕

52ee01a2-953d-45e7-aea4-49fccb01dc73 91f23e51-50d7-463f-993a-6a49d835ebc8 8021d76b-d804-445f-b0ca-99c721c8454a

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya