ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​អតីត​យុ​ទ្ឋ​ជន​ធ្លាក់ខ្លួន​ពិការក្រីក្រ​ប្រព​ន្ឋ​រត់ចោលសូម​អំពាវនាវ​សប្បុរជននិង​ប្រមុខ​រាជរដ្ឋាភិបាល​មេត្តាជួយ​គាត់​ផង

បុរស​អតីត​យុ​ទ្ឋ​ជន​ធ្លាក់ខ្លួន​ពិការក្រីក្រ​ប្រព​ន្ឋ​រត់ចោលសូម​អំពាវនាវ​សប្បុរជននិង​ប្រមុខ​រាជរដ្ឋាភិបាល​មេត្តាជួយ​គាត់​ផង

ខេត្តកំពង់ឆ្នាំង៖បុរស​ជា​ជនពិការ​ក្រីក្រ​ម្នាក់​រស់នៅ​ជាមួយ​បងស្រី​បាន​អះអាងថាគាត់​ជា​អ​តី​យុ​ទ្ឋ​ជនតាំងពី​សម័យ​រដ្ឋ​កម្ពុជាប៉ុន្តែ​ដោយសារ​ការផ្លាស់ប្តូរ​ទីកន្លែង​ច្រើនដងនិង​ដោយសារតែ​ប្រព​ន្ឋ​រត់ចោលទៅយក​ប្តី​ថ្មីឯកសារ​បញ្ជាក់​ពី​អត្តសញ្ញាណ​យោធារបស់គាត់​បាន​បាត់អស់គ្មាន​សេសសល់​អ្វី​ឡើយក្រៅ​តែមាន​អ្នក​ដែល​ធ្លាប់​ស្គាល់​គាត់និង​ជា​មេបញ្ជាការ​គាត់​ប៉ុណ្ណោះទើប​ដឹង​ប្រវត្តិ​គាត់​ច្បាស់លាស់។

បុរស​ពិការឈ្មោះញ៉ែមសុ​ភ័​ណ្ឌអាយុ៥៦ឆ្នាំនៅក្រោម​ផ្ទះ​របស់​បងស្រីនៅ​ល្ងាច​ថ្ងៃទី២៦ខែមករានេះ​បាន​រៀបរាប់​អោយដឹងថាៈគាត់​ជា​អតីតមន្ត្រី​នៃ​មន្ទីរ​ឃោសនាការខេត្តកំពង់ឆ្នាំងត​ហូត​ដល់​ឆ្នាំ១៩៨៦គាត់​បាន​ស្ម័គ្រចិត្ត​ចូល​បំរើកងទ័ព​ក្នុង​អង្គភាព​កងពល​លេខ៥០ (ង៥០)របស់​ក្រួស​ង​ការពារ​ប្រទេសឈរជើង​នៅ​បន្ទាយលង្វែក។

ក្រោយមក​គាត់​បាន​ផ្លាស់​ទៅ​កងពល​លេខ២៣នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យដោយ​រស់នៅ​ជាមួយ​ប្រព​ន្ឋ​កូននៅ​ទីនោះបន្ទាប់មកទៀត​បាន​ផ្លាស់​ចូល​វរៈ​ការពារ​ព្រុំដែនឈរជើង​នៅ​ប្រាសាទព្រះវិហារ។
នៅ​ឆ្នាំ២០១៣ប្រព​ន្ឋ​គាត់ឈ្មោះសេងគាអាយុ៥០ឆ្នាំបាន​ចុះចោល​គាត់ទៅ​មាន​ប្តី​ថ្មីដោយ​ពិបាកចិត្ត​ពេក​គាត់​បាន​ត្រឡប់មក​រស់នៅ​ជាមួយ​បងស្រី​ឈ្មោះនិ​តសុ​កាននៅ​ឃុំ​ជ្រៃ​បាក់ស្រុក​រលាប្អៀរខេត្តកំពង់ឆ្នាំង​វិញ។

ប៉ុន្តែ​ជា​អកុសលក្នុង​ឆ្នាំ​ដដែល​នោះ​គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ធ្លាក់ខ្លួន​ពិការ​ដល់​សព្វថ្ងៃហើយ​ពេលនេះ​គាត់​គ្មាន​ផ្ទះសំបែង​រស់នៅ​ឡើយពឹងពាក់​លើ​តែ​បងស្រី​ជា​អ្នក​ចិញ្ចឹម​ប៉ុណ្ណោះរាប់​តាំងពី​យក​គាត់​ទៅ​ព្យា​ល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​ជាដើមលើ​បងស្រី​ទំនុកបំរុង​ទាំងអស់។

ប៉ុន្តែ​ពេលនេះ​បងស្រី​គាត់​អស់​ល​ទ្ឋ​ភាព​ហើយគាត់​សុំ​លើកដៃ​សំពះ​ដោយ​ក្តី​អង្វរ​ដោយ​សុំ​ដល់​អាជ្ញាធរស្រុកខេត្តពិសេស​ប្រមុខ​រាជរដ្ឋាភិបាលសូមមេត្តា​ជួយសង្គ្រោះ​គាត់​ផងព្រោះ​សព្វថ្ងៃ​មិន​ត្រឹមតែ​ពិការ​ទេ​ថែមទាំង​មាន​ជម្ងឺ​ទៀត។
សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​សប្បុរសជន​ជិត​ឆ្ងាយនិង​អ្នក​ធ្លាប់ជា​អតីតមន្ត្រី​រាជការនិង​ជា​ទាហាន​នៅ​អង្គភាព​ជាមួយគ្នា​សូមជួយ​គាត់​ផងក្រែង​បងប្អូន​បាន​ជួយ​ជាថវិកាៗខ្លះសំរាប់​ព្យាបាល​ជម្ងឺ​អោយ​ប្អូនប្រុស​គាត់​បានរស់នៅ​បន្តទៀត៕ ដោយឈាងថា​រិ​ទ្ធ16344079_703023563204325_955402302_n 16359105_703023569870991_836037782_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya