ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ក្រុមចោរ​ប្រដាប់អាវុធ សារភាពថា ធ្លាប់​បាញ់​ប្លន់ បានសំរេច៤លើក

ក្រុមចោរ​ប្រដាប់អាវុធ សារភាពថា ធ្លាប់​បាញ់​ប្លន់ បានសំរេច៤លើក

(ភ្នំពេញ)៖ អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ នៅ​រសៀល​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ថា ជនដៃដល់ អ៊ុំ សួស្ដី ដែល​បាន​បាញ់ សម្លាប់​ជនរងគ្រោះ​នេះ បានធ្វើ​សកម្មភាព​ចំនួន ៤លើក ទី១៖ នៅ​ចំណុច​ផ្សារ​អូឡាំពិក សង្កាត់​អូឡាំពិក ខណ្ឌចំការមន កាលពី​ខែមករា ឆ្នាំ២០១៦ ដោយ​ប្លន់​បាន​ម៉ូតូ ១គ្រឿង, ទី២៖ ខែធ្នូ ឆ្នាំ២០១៦ ប្លន់​នៅ​បឹងត្របែក តែ​មិនបាន​សម្រេច, ទី៣៖ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ប្លន់​នៅ​ទួល​ទំពូង ខណ្ឌចំការមន និង​លើក​ទី៤៖ នៅ​ជិត​ផ្សារ​សុ​វណ្ណា​នេះ​តែម្ដង។

ការ​បង្ហាញមុខ​ក្រុមចោរប្លន់​បាញ់សម្លាប់​នេះ បានធ្វើ​ឡើង​ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ៣ សុខ ខេមរិន ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សុង លី ស្នងការ​ង​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក កុសល អនុប្រធាន​នាក​យ​ដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ ព្រមទាំង​មន្ត្រីនគរបាល​ពាក់ព័ន្ធ មួយចំនួនទៀត។

ជនដៃដល់​ដែល​បាញ់សម្លាប់​ជនរងគ្រោះ​ឈ្មោះ អ៊ុំ សួស្ដី ហៅ ពៅ​ក្បាល​ធំ និង​ម្នាក់ទៀត​ឈ្មោះ ចាន់ សុវណ្ណ ហៅ​ប៉ែត ដោយឡែក​ជនសង្ស័យ​ជា​បក្ខពួក​ម្នាក់ទៀត កំពុង​រត់គេចខ្លួន។

ប្រតិបត្តិការ​តាម​វែកមុខ និង​ឃាត់​ខ្លូន​ក្រុម​ប្លន់​ប្រដាប់អាវុធ​ដ៏​សកម្ម​នៅក្នុង រាជធានី​ភ្នំពេញ បានធ្វើ​ឡើង​ដោយ មាន​កិច្ចសហការ​វាង​កម្លាំង​នគរបាល ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ខណ្ឌចំការមន ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោម​ការសម្របសម្រួល​ពី លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។ ជនសង្ស័យ​ទាំង២នាក់ ត្រូវបាន​ឃាត់ខ្លួន កាលពី​ម៉ោង១៣និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅ​បន្ទប់​ជួល​លេខ០០១ ផ្លូវ​ទ្រុងមាន់ ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។ ជាមួយ​ការឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បា​ន អាវុធ៣ដើម (M16កាត់០១ដើម, ម៉ាក Bareta ចំនួន០១ដើម និង​មួយ​ដើម​ទៀត ប្រភេទ​អាវុធខ្លី មិន​ស្គាល់​ម៉ាក)។ កាលពី​យប់​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧កន្លងទៅ មាន​ករណី​តាម​ប្លន់​ដល់​មុខផ្ទះ ស្ថិតនៅ​ក្បែរ​សុ​វណ្ណា ខណ្ឌចំការមន។ ករណី​ប្លន់​នេះ ក្រុម​ជនសង្ស័យ​ដែលមាន​គ្នា៣នាក់ បាន​ប្រតាយប្រតប់​យក​កាបូប ហើយ​បាញ់​បុរស​ម្នាក់ ដែល​ព្យាយាម​បើកឡាន​បុក​ពួកគេ​ឲ្យ​ស្លាប់បាត់​បង់ជីវិត ខណៈដែល​នារី២នាក់​ទៀត ត្រូវ​ជនសង្ស័យ​ទាត់​ធាក់ ឲ្យ​រងរបួស​ធ្ងន់​ស្រាល។

ក្រុម​ជនសង្ស័យ ដែល​សមត្ថកិច្ច​ទើប​ចាប់​ខ្លូន​បាន​នេះ ក៏ត្រូវ​បាន​នារី​រងគ្រោះ​ផ្សេងទៀត អះអាងថា ធ្លាប់​បានធ្វើ​សកម្មភាព ប្លន់​ពូកគេ​ផងដែរ កាលពី​ខែធ្នូ ឆ្នាំ២០១៦ តែ​ប្លន់​មិនបាន​សម្រេច​ព្រោះ​ក្រុម​ជនរងគ្រោះ បាន​បើករថយន្ដ​ចូល​ផ្ទះ ទាន់ពេលវេលា ។

ជនសង្ស័យ​ឈ្មោះ អ៊ុំ សួស្តី ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ម្តង​រួចមកហើយ​កាលពី២ឆ្នាំមុន ពេល​រូបគេ​ប្លន់​រថយន្ត មួយគ្រឿង ពី​កំពង់ចាម មក​ភ្នំពេញ។ អ៊ុំ សួស្តី ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ចំនួន៨ឆ្នាំ តែ​បាន​លួច​រត់គេចខ្លួន ពេល​រូបគេ​សុំ​ទៅ​ព្យាបាល​ជំងឺ ៕

fn-2017-01-26-15-27-22-1 fn-2017-01-26-15-40-53-0 fn-2017-01-26-15-40-53-1 fn-2017-01-26-19-46-05-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya