ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » បញ្ជូន​ខ្លួន​ប្រធាន​សាខា​និង​បុគ្គលិក​ធនាគារ​អេស៊ីលីដា​ក្រុង​បាត់ដំបង មាន​ទឹកប្រាក់​ជាង១លាន​ដុល្លារ ទៅ​តុលាការ

បញ្ជូន​ខ្លួន​ប្រធាន​សាខា​និង​បុគ្គលិក​ធនាគារ​អេស៊ីលីដា​ក្រុង​បាត់ដំបង មាន​ទឹកប្រាក់​ជាង១លាន​ដុល្លារ ទៅ​តុលាការ

(ភ្នំពេញ)៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​បុគ្គលិក​ធនាគារ​អេស៊ីលីដា ទាំង៦នាក់​ទៅកាន់​តុលាការ​ហើយ ដើម្បីឱ្យ​ព្រះរាជអាជ្ញា​ធ្វើការ​សួរនាំ​បន្ត​ហើយ ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​សួរនាំ និង​កសាង​សំណុំរឿង​រួចមក។ បន្ទាប់ពី​បញ្ជូន​ទៅដល់​តុលាការ​មួយសន្ទុះ ដើម្បី​ចុះឈ្មោះ តុលាការ​បាន​បញ្ជូន​ជនសង្ស័យ​ទាំងនេះ ទៅកាន់​ក្រសួងមហាផ្ទៃ​វិញ ដើម្បី​បន្ត​ការសាកសួរ​នៅ​ថ្ងៃស្អែក នៅ​ល្ងាច​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ ។

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍ ប៉ុល រតនា បាន ចុះទៅ​សហការ​ជាមួយ​នគរបាល​ខេត្តបាត់ដំបង ដោយមាន​ការឯកភាព​ពី​ព្រះរាជអាជ្ញារង​ខេត្ត​បានធ្វើការ​ឃាត់ខ្លួន​បុគ្គលិក និង​អតីត​បុគ្គលិក ធនាគារ​អេស៊ីលីដា ក្រុង​បាត់ដំបង​ចំនួន៥នាក់ ខណៈ​ប្រធាន​សាខា​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន នៅ​រាជធានី​ភ្នំពេញ​រួចហើយ ដើម្បី​យកមក​ធ្វើការ សួរនាំ​ពាក់ព័ន្ធ​ទៅនឹង​បណ្ដឹង របស់​ប្រធាន​អគ្គនាយក​ធនាគារ​នេះ​ចោទ​ពីបទ​រំលោភ​លើ​សេចក្ដីទុកចិត្ត ដោយ​អភិបាល​ការងារ មាន​ទំ​ហ៊ំ​ទឹកប្រាក់​រហូត​ជាង១លាន​ដុល្លារ​រួចមក។

យោងតាម​ភស្តុតាង​ដែល​ខាង​ធនាគារ​ធ្វើការ​ស្រាវជ្រាវ រកឃើញ​ពី​ភាពមិនប្រក្រតី​ក្នុង​អំពើ​ឃុបឃិត​គ្នា ជា​ប្រព័ន្ធ​របស់ ប្រធាន​សាខា បុគ្គលិក​ធនាគារ​អេស៊ីលីដា សាខា​ក្រុង​បាត់ដំបង ទាំង៦នាក់​ខាងលើនេះ គឺ​បង្ហាញឱ្យឃើញថា​ពួកគេ បាន​ប្រព្រឹត្ត​មិន​ប្រក្រតី​ក្នុងការ​ផ្ដល់​ឥណទាន ជូន​អតិថិជន​ខុសពី​គោលការណ៍ និង​នីតិវិធី​របស់​ធនាគារ​ធ្វើឱ្យ​ធនាគារ​មានការ ខាតបង់ សាច់ប្រាក់​ចំនួន ១.០៧៤.៥០៧,២៥ដុល្លារ នា​អំឡុង​ឆ្នាំ២០១៤-២០១៥កន្លងទៅ។ ក្នុងនោះ​ទង្វើ​របស់​ពួកគេ​រួមមាន ការកែច្នៃ​មុខរបរ និង​បំប៉ោង​លទ្ធភាព​សង​ប្រាក់ អោយ​អតិថិជន កែច្នៃ​គោលបំណង​ប្រើប្រាស់ ប្រាក់កម្ចី​អោយ​អតិថិជន ទទួល​ប្រាក់​កម្រៃជើងសារ ពី​អតិថិជន ភ្នាក់ងារឥណទាន​មានការ​សហការ ជាមួយ​ភាគី​ទី៣ (អ្នក​ចងការ​ប្រា​ក់ឯក​ជន) ដើម្បី​រៀបចំ​ឯកសារ​បញ្ចេញ​ឥណទាន អោយ​អតិថិជន ខុស​គោលដៅ អ្នក​ចងការ​ប្រា​ក់ឯក​ជន មក​ចាំ​ដក​ប្រាក់​ពី​អតិថិជន នៅ​បញ្ជរ​បេឡា​ក្នុង​ធនាគារ។ ភ្នាក់ងារឥណទាន​ប្រើប្រាស់ មធ្យោបាយ​ធ្វើដំណើរ របស់​អ្នក​ចងការ​ប្រាក់​ឯកជ​ន (ក្រៅពី​ធនាគារ) ដើម្បី​ចុះទៅ​ជួប​អតិថិជន។

ភ្នាក់ងារឥណទាន​និង​ម្ចាស់​ទីតាំង​មិន​ស្គាល់ ទីតាំង​ទ្រព្យ​ដាក់​ធានា។ ភ្នាក់ងារឥណទាន​ចុះទៅ វាយតម្លៃ​ទ្រព្យ​ដាក់​ធានា ក្រៅ​តំបន់​ប្រតិបត្តិការ ដោយ​មិនបាន​សុំ​កិច្ចសហប្រតិបត្តិការ​ពី​ម្ចាស់​តំបន់​ដែល​ផ្ទុយ​ពី​លិខិត​ណែនាំ របស់​ថ្នាក់លើ រួមទាំង​អនុវត្ត​ការងារ មាន​កំហុសឆ្គង​មួយចំនួន ទៀត​ផ្ទុយ​ពី​បទបញ្ជាផ្ទៃក្នុង និង​លក្ខន្តិកៈ​របស់​ធនាគារ​ដោយ កំហុសឆ្គង​ខាងលើ​វា​មិនមែន​កើតឡើង ដោយ​អ​ចេតនា​នោះឡើយ គឺជា​ចេតនា ដើម្បី​ទទួលបាន​ផលប្រយោជន៍ ពី​កំហុស ឆ្គង​ខាងលើ​សុទ្ធសាធ។ ចំណាត់ការ​ការងារ​មាន​ភាពមិនប្រក្រតី​នេះ ត្រូវបាន​ចាត់ទុកថា ជា​អំពើ​រំលោភ លើ​សេចក្ដីទុកចិត្ត ដោយ​អភិបាល​ការងារ ធ្វើឱ្យ​ធនាគារ​ខាតបង់​សាច់ប្រាក់ រហូត​ជាង១លាន​ដុល្លារ និង​ជៈ​ឥទ្ធិពល​អាក្រក់​ដល់​បុគ្គលិក ផ្សេងៗទៀត និង​អាចធ្វើអោយ​ស្ថានភាព​ប្រតិបត្តិការ​ធនាគារ​ដួលរលំ និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ សេដ្ឋកិច្ចជាតិ​ផងដែរ។

ការឃាត់ខ្លួន​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​បណ្តឹង​របស់ លោក អ៉ិ​ន ចាន់នី ប្រធាន​ធនាគារ​អេស៊ីលីដា ចុះ​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ដោយ​ប្តឹង​ជនសង្ស័យ​ទាំង៦រូប​ពីបទ «រំលោភ​លើ​សេចក្តីទុកចិត្ត​ដោយ​អភិបាល​ការងារ» ប្រព្រឹត្តទៅ​កាលពី​ឆ្នាំ២០១៤-២០១៥ ដែលមាន​ទំហំ​ទឹកប្រាក់ ប្រមាណ​ជាង១លាន​ដុល្លារ​អាមេរិក ដោយ​ទាមទារ​អោយ តុលាការ​អនុវត្តតាម​ច្បាប់ សង​ប្រាក់​មក​ធនាគារ​វិញ និង​សងជំងឺចិត្ត​និង​ការខាតបង់ផ្សេងៗ ចំនួន២០ម៉ឺន​ដុល្លារ​ផងដែរ។
សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ថែមថា ជនសង្ស័យ​ទាំង៦នាក់​ខាងលើ មាន៥នាក់​ជា​បុគ្គលិក និង​អតីត​បុគ្គលិក ធនាគារ​អេ​ស៊ី​លី ដា​សាខា​ក្រុង​បាត់ដំបង ត្រូវបាន​ឃាត់ខ្លួន​នៅ​សាខា​ធនាគារ នៅ​ក្រុង​បាត់ដំបង និង​ម្នាក់ទៀត ដែលជា​ប្រធាន​សាខា ត្រូវបាន​ឃាត់ខ្លួន នៅ​រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​ទាំង៦នាក់​នោះ​រួមមាន៖ ១៖ ឈ្មោះ ស៊ីវ សុភ័ក្ត្រ ភេទ​ប្រុស អាយុ៣៨ឆ្នាំ(អតីត​បុគ្គលិក), ២៖ ឈ្មោះ ឡេវ ឆាយ ភេទ​ប្រុស អាយុ៣៨ឆ្នាំ, ៣៖ ឈ្មោះ បឿន សំណង់ ភេទ​ប្រុស អាយុ៣៧ឆ្នាំ, ៤៖ ឈ្មោះ ជា សិលា ភេទ​ប្រុស អាយុ៣៤ឆ្នាំ, ៥៖ ឈ្មោះ ញឹក សារ៉ន អាយុ​ប្រុស អាយុ៣៦ឆ្នាំ(ប្រធាន​សាខា), ៦៖ ឈ្មោះ ឈន ទីន ភេទ​ប្រុស អាយុ៣៨ឆ្នាំ ដែល​សុទ្ធសឹង​ជា​អ្នក​រស់នៅក្នុង​ខេត្តបាត់ដំបង ៕fn-2017-01-26-17-18-04-1 fn-2017-01-26-17-18-04-2

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya