ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​ជល់​មាន់​ដុះ​ស្លែ​មួយកន្លែង មាន់​ខ្នងបង្អែកធំៗនៅ​ស្រុក​គងពិសី

សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​ជល់​មាន់​ដុះ​ស្លែ​មួយកន្លែង មាន់​ខ្នងបង្អែកធំៗនៅ​ស្រុក​គងពិសី

កំពង់ស្ពឺ៖សមត្ថកិច្ច​នគរបាល​ស្រុក​គងពិសីបាន​ចុះបង្ក្រាប​ទីតាំង​ប្រជល់មាន់​មួយកន្លែង​ប៉ះ​ម្ចាស់​សង្វៀនមាន់​មាន​ខ្នងបង្អែក​ជាអ្នកធំៗធ្វើ​ឲ្យ​សមត្ថកិច្ច​ដេក​ភ័យ​ដោយ​ការបង្ក្រាប​នោះ​មាន​ទីតាំងនៅ​ភូមិ​ក្រសាំង​ជី​មែ​ឃុំ​វាល​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ។ហេតុការណ៍​បង្ក្រាប​ទីតាំង​ប្រជល់មាន់​ធ្វើឡើង​ការ​ពី​ថ្ងៃទី២៥មករ​ឆ្នាំ២០១។លោក​ទុយ​ថេ​ន​អ​ធិការរង​ស្រុក​គងពិសី​បាន​ឲ្យ​ដឹងថា:ក្រោយពី​ទទួល​ព័ត៌មាន​ពី​លោក​អ៊ូច​សា​វិ​ន​ជា​មេភូមិក្រសាំង​ជី​មែ​បាន​ទូរស័ព្ទ​មកប្តឹង​ឲ្យ​លោក​ទៅ​ចាប់។ការចុះ​ចាប់​សង្វៀន​ប្រជល់មាន់​ខាងលើចាប់បាន​មាន់គគ៤ក្បាល​រថយន្ត​ពីរ​គ្រឿង​និង​ម៉ូតូ​ចំនួន៩គ្រឿងជាល​ក្រុងមាន់១០តង់​បិតបាំង​សង្វៀន២យកមកស្នងការ​ខេត្តកំពង់ស្ពឺ។លោក​បាន​បន្តថា​ក្រោយពី​លោក​បាន​នាំ​កម្លាំង​ចុះ​ចាប់​ទីតាំង​ប្រជល់​មាន​ខាងលើ​មាន​ខ្នង​ជា​អ្នកធំ​ដែលមាន​មុខតំណែង​ជា​ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​ក្រុងភ្នំពេញ​ធ្វើ​ឲ្យ​គាត់​ដេក​ភ័យ។រហូតដល់​លោកស្នងការ​ខេត្តកំពង់ស្ពឺ​ហៅលោក​មក​បញ្ឈរ​នៅ​ខេត្ត​មួយថ្ងៃ​ក្រោយពី​គាត់​បង្ក្រាប​ទីតាំង​ប្រជល់មាន់​ដុះ​ស្លែ​និង​មាន​ខ្នងបង្អែក​ជា​អ្នកធំ​ហើយ​ការបញ្ជូនវត្ថុតាង​បានត្រឹមតែ​ម៉ូតូ​ប៉ុណ្ណោះ​ឯ​រថយន្ត​ពីរគ្ស្នរ​គ្រឿង​មិនបាន​ឃើញ​បញជូនមក​ស្នងការ​ឡើយ។ប្រជាពលរដ្ឋ​មានការ​ចម្ងល​ក្នុងករណី​ដែល​សមត្ថកិច្ច​បង្ក្រាប​ស​ង្វៀន​ជល់​មាន់​មានការ​ស​ង្ស័​ត្រង់​មិនឃើញ​រថយន្ត​ពី​គ្រឿង​សុទ្ធតែ​ស៊េរី​ទំនើប​មិនឃើញ​បញ្ជូនមក​ស្នង​គរ​បាល​ខេត្តកំពង់ស្ពឺ​នោះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លើកឡើងផ្សេងៗគ្នា។ក្រោម​ការលើក​ឡើផ្សេងៗគ្នា​ពី​ចម្ងល់​ពី​ការចាប់​សង្វៀន​ប្រជល់មាន់​ខា​លើ​ពី​សំណាក់​ប្រជាពលរដ្ឋ​អ្នកយកព័ត៌មាន​យើង​ប្រចាំខេត្ត​កំពង់ស្ពឺ​បាន​ទូរ​សព្ទ័​ទៅ​លោក​សម​សាមួន​ស្នងការ​ខេត្តកំពង់ស្ពឺ​ដើម្បី​សំ​ការបកស្រាយ​ករណី​ខាងលើតែ​ទូរ​សព្ទ័​មិន​ចូល។បើតាម​សម្តី​លោក​ជាវ​ណ្ណា​នាយ​ការ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការនគរបាល​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ឲ្យ​អ្នកយកព័ត៌មាន​យើងតាម​សព្ទ័​ថា ការហៅ​លោក​ទុយ​ថេ​ន​មក​សាកសួរ​មិន​បញ្ឈរជើង​ឡើយ៕

ដោយ៖អានសឿន16177463_1758208154498157_2963969184528786046_o 16195542_1758207604498212_8202306436413316070_n 16251942_1758208664498106_334755993198891663_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya