ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » សាហាវ​ណាស់! ពលករ​ខ្មែរ៤នាក់ ត្រូវ​ជនជាតិ​ថៃ​បាញ់​ស្លាប់២នាក់ និង​របួសធ្ងន់​ម្នាក់

សាហាវ​ណាស់! ពលករ​ខ្មែរ៤នាក់ ត្រូវ​ជនជាតិ​ថៃ​បាញ់​ស្លាប់២នាក់ និង​របួសធ្ងន់​ម្នាក់

(ថៃ)៖ ពលករ​ខ្មែរ​ដែល​ចូលទៅ​ស៊ីឈ្នួល​កាប់​អំពៅ ត្រូវបាន​ក្មេងស្ទាវ​ដែលជា​ជនជាតិ​ថៃ បាញ់ប្រហារឆៅៗ បណ្តាល​ឲ្យ​ស្លាប់​ពីរ​នាក់ និង​របួសធ្ងន់​ម្នាក់ ដោយឡែក​ម្នាក់ទៀត​រត់​គេចខ្លួន​ទាន់ ដែល​រហូតមក​ទល់នឹង​ពេលនេះ យុវជន​ដែល​រត់​រួច​នៅតែ​មិនទាន់​យល់​អំពី​មូលហេតុ នៃ​ការបាញ់ប្រហារ​នេះ​ទាល់តែសោះ ដោយសារតែ​ពួកគេ គឺជា​មិត្តភក្តិ​នឹង​គ្នា​ផង ហើយក៏​ធ្លាប់​ផឹកស៊ី​ជាមួយគ្នា​ផង។

តាម​របាយការណ៍​រប​ស់​ក្រុម​តម្រួត​ថៃ​ដែល​បានផ្តល់​មក​ឲ្យ​សមត្ថកិច្ច​ខ្មែរ​នៅ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​តាំងពី​ល្ងាច​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុង​ចំការ​អំពៅ​មួយកន្លែង នៅ​ភូមិ​ទី១០ ឃុំ​ផ្លាប់​ផ្លា​ឆៃ ស្រុក​អ៊ូ​ថង ខេត្ត​សុផាន់​បុរី ប្រទេស​ថៃ។

របាយការណ៍​ដដែល​នៅ​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ​បាន​បន្តថា ក្រោយពី​ទទួលបាន​នូវ​សេចក្តីរាយការណ៍​រួចមក កម្លាំង​តម្រួត​បានចេញ​ប្រតិបត្តិការ ទៅកាន់​ទីតាំង​ខាងលើ ដោយ​ជំហាន​ដំបូង គឺ​បាន​ប្រទះឃើញ​សព​យុវជន​ម្នាក់ ដែល​គេ​អះអាងថា​មានឈ្មោះ ភឹង អាយុ៣០ឆ្នាំ ជា​កម្មករ​ស៊ីឈ្នួល កាប់​ដើម​អំពៅ គឺ​ដេកស្លាប់​ក្នុង​ថ្លុកឈាម ដោយមាន​ស្នាម​ត្រូវ​នឹង​គ្រាប់កាំភ្លើង១គ្រាប់ ត្រូវចំ​ក្បាល។

ដោយឡែក នៅ​ចម្ងាយ​ប្រមាណ៣០០ម៉ែត្រ ពី​សព​នោះ​ក្រុម​តម្រួត​ថៃ ក៏បាន​ប្រទះឃើញ​សព​មនុស្ស​ម្នាក់ទៀត​ឈ្មោះ ណា​ង អាយុ២០ឆ្នាំ ជា​កម្មករ ដែល​ដេកស្លាប់​នៅក្នុង​ចំការ​អំពៅ មាន​ស្នាម​ត្រូវចំ​ឆ្អឹងជំនី ខាងស្តាំ​ចំនួន​ពីរ​គ្រាប់ រីឯ​ម្នាក់ទៀត​ដែល កំពុង​ស្ថិតក្នុង​ដង្ហើមចង្រិត ដោយសារ​តែមាន​ក្បាល គ្រាប់​ចំនួន​មួយ​គ្រាប់ បាន​បៀម​ជាប់ នៅត្រង់​ពោះ​ទឹក ដែល​ជន​នោះ​មានឈ្មោះ ចក់ អាយុ២៣ឆ្នាំ ដោយភ្លាមៗនោះដែរ ក្រុម​តម្រួត​បាន​បញ្ជូន​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់។

តាម​ការរៀបរាប់ ពី​យុវជន​ម្នាក់​ដែល​បាន​រត់​រួច​ពី​សេចក្តីស្លាប់ បាន​និយាយ​រឿងរ៉ាវ​ទាំងអស់នេះ ប្រាប់​ទៅ​សមត្ថកិច្ច​ថា នៅ​មុនពេល​កើតហេតុ គឺ​ខ្លួន​បានធ្វើ​ដំណើរ​ទៅផ្ទះ​យុវជន​ម្នាក់ ដែលជា​ជនជាតិ​ថៃ​ឈ្មោះ បែង អាយុ​ប្រហែល២៦ឆ្នាំ ដើម្បី​បញ្ជាក់​ប្រាប់ថា ឈើ​ដែល​ឈ្មោះ
បែង ចង់​យកទៅលក់​ឲ្យ​ឪពុក​របស់​ឈ្មោះ ភឹង គឺ​គាត់​ឈប់​ទិញ​ហើយ រួចខ្លួន​ក៏បាន​វិលត្រឡប់​មកកាន់​ទីកន្លែង​ស្នាក់នៅ​វិញ។

ភ្លាមៗនោះដែរ ស្រាប់តែ​គេ​ឃើញ​ឈ្មោះ បែង ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វេ​វ ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ2115 ដោយ​គេ​បាន​ជិះ​មក​ស្ទាក់​ពីមុខ រួច​បាន​ដក​កាំភ្លើងខ្លី ចេញពី​ចង្កេះ មក​ភ្ជង់​ដោយ​ធ្វើ​កាយវិការ​ដូចជា ចង់​បាញ់​មកលើ​ពួកខ្លួន ប៉ុន្តែ​ខ្លួន​បាន​គិតថា ប្រហែលជា​គេ​ធ្វើ​លេង​ទេ ព្រោះ​សុទ្ធតែជា​មនុស្ស​ស្គាល់គ្នា​ផង ហើយក៏​ធ្លាប់​ផឹកស៊ី​ជាមួយគ្នា​ផង។

មិន​ដូចជា​ការគិត​នោះទេ ស្រាប់តែ​ឃើញ​គេ​បាញ់​មែនទែន ទៅលើ​មិត្តភក្តិ​របស់ខ្លួន ទើប​នាំគ្នា​រត់​ចូល​ចំការ​អំពៅរៀងៗខ្លួន ដោយ​ជនជាតិ​ថៃ​រូបនេះ នៅតែ​ព្យាយាម​តាម​បាញ់ប្រហារ​រហូត​ចំ​បក្ខពួក​ធ្វើ​ឲ្យ​របួស និង​ស្លាប់៣នាក់ ឯ​ខ្លួន​ក៏បាន​រត់​រួច ដោយបាន​ទៅ​រាយការណ៍​ឲ្យ​សមត្ថកិច្ច​មកជួយ​អន្តរាគមន៍ ដោយ​នៅពេល​នោះដែរ ជនដៃដល់​ក៏បាន​គេចខ្លួន​បាត់ស្រមោល​ដែរ ហើយ​ខ្លួន​ក៏​នៅ​មិនទាន់​យល់​ទាល់តែសោះ​អំពី​ការ​តាម​បាញ់ប្រហារ​គ្នាឯង​បែបនេះ មិនដឹងថា មកពី​មូលហេតុ​អ្វី​នោះឡើយ។

ប៉ុន្តែ​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​គឺ បាន​បញ្ជាក់ថា ជនសង្ស័យ​រូបនេះ គឺជា​មនុស្ស​ចូលចិត្ត​ផឹកស្រា ដោយ​នៅពេលដែល​គេ​ស្រវឹង​ខ្លាំងម្តងៗ តែងតែ​បាត់បង់​ម្ចាស់ការ ដោយ​គ្រប់គ្រង​សតិ​ខ្លួនឯង​មិនបាន​ឡើយ ប៉ុន្តែ​ក្រោយពេល​កើតហេតុ​មិនបាន​ប៉ុន្មាន ផង​ជនសង្ស័យ​ក៏ត្រូវ​បាន កម្លាំង​តាម​ប្រមាញ់​រហូត​ឈាន ដល់​ការឃាត់ខ្លួន​ដើម្បី​យកមក៕

16194997_1789675211358397_2651736805891392285_n 16265850_1789675204691731_3597229920333021208_n 16265950_1789675228025062_6031790491758104571_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya