ភ្នំពេញ ៖ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៦ខែតុលាឆ្នាំ២០១៣ នៅចំណុចផ្ទះរងគ្រោះ លេខ១២–១៣.E4 ផ្លូវ លេខ១៤៩ ភូមិ ៣សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ហិន ចាវសំបូរ អាយុ២០ឆ្នាំ ជាបង រីឯប្អូន ឈ្មោះ ហិន ចាវបញ្ញា អាយុ១៥ឆ្នាំ ទាំង២នាក់ជាបងប្អូនបង្កើតនឹងគ្នា ស្នាក់នៅនិងមុខរបរ មិនពិតប្រាកដ។
ប្រភព ពីសមត្ថកិច្ចបានឱ្យដឹងទៀតថា មុខពេលកើតហេតុជនសង្ស័យ២នាក់បងប្អូន ដោយសារដាច់លុយចាយក៏បានបបួលគ្នាដើររកលួចឥវ៉ាន់គេយកទៅលក់យក លុយចាយ នៅពេលដើរៗទៅក៏ឃើញផ្ទះរងគ្រោះខាងលើចាក់សោចោលស្ងាត់ ដោយម្ចាស់ទៅបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើត ក៏នាំគ្នាគាស់ហើយចូលយកទ្រព្យសម្បត្តិតែម្តង៕
» ព័ត៌មានជាតិ » ២នាក់បងប្អូនគាស់ផ្ទះគេត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យប៉ូលិស