ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំខេត្ត​ពោធិ៍សាត់ ៧នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំខេត្ត​ពោធិ៍សាត់ ៧នាក់ ករណី​គ្រឿងញៀន

ខេត្តពោធិ៍សាត់៖ នៅ​សៀ​ល​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ថា ករណី​ទី១ កម្លាំង​ឆែកឆេរ​លំនៅឋាន​មួយកន្លែង ស្ថិតក្នុង​ភូមិ​កំពង់​លើ ឃុំ​ក្បាល​ត្រាច ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន ជា​ម្ចាស់ផ្ទះ​ឈ្មោះ ចិន វាសនា ភេទ​ប្រុស អាយុ៣១ឆ្នាំ លំនៅដ្ឋាន​ទី២ ស្ថិតក្នុង​ភូមិ​ផ្សារ ឃុំ​អន្លង់ត្នោត ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន ជា​ម្ចាស់ផ្ទះ​ឈ្មោះ លក្ខ សៅ​ស៊ីថា ភេទ​ប្រុស អាយុ ៤១ឆ្នាំ។

ក្នុងនោះ​កម្លាំង​ឃាត់ខ្លួន​ជន​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ៥នាក់​ថែមទៀត ទី១ ឈ្មោះ លី សា ភេទ​ប្រុស អាយុ១៧ឆ្នាំ ខ្មែរឥស្លាម រស់នៅ​ភូមិ​ផ្សារ ឃុំ​អន្លង់ត្នោត ទី២ ឈ្មោះ សុះ ម៉ាណ ភេទ​ប្រុស អាយុ ២៨ឆ្នាំ ខ្មែរឥស្លាម រស់នៅ​ក្រឡាញ់ ឃុំ​ក្បាល​ត្រាច ទី៣ ឈ្មោះ ឡឹ​ក សុ​ី​យ៉ូ​ម ភេទ​ប្រុស អាយុ ២២៨ឆ្នាំ​ឆ្នាំ រស់នៅ​ភូមិ​ទទឹង ឃុំ​អន្លង់ត្នោត ទី៤ ឈ្មោះ ត្រែ​ន ឡុង ភេទ​ប្រុស អាយុ ២១ឆ្នាំ ខ្មែរ រស់នៅ​ភូមិ​កំពង់​លើ ឃុំ​ក្បាល​ត្រាច និង​ទី៥ ឈ្មោះ វង់ រ៉ា​ទី ភេទ​ប្រុស អាយុ ២១ឆ្នាំ ខ្មែរ រស់នៅ​ភូមិ​ឈើទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។

ប្រភព​ដដែល​បន្តទៀត​ថា វត្ថុ​ត​តាង និង​សម្ភារផ្សេងៗរួមមាន ឧបករណ៍​សម្រាប់​ការប្រើប្រាស់​គ្រឿងញៀន ថង់​សម្រាប់​ច្រក​គ្រឿងញៀន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា កាំភ្លើង​ខ្យល់ ១ដើម គ្រាប់កង់ ២៤គ្រាប់ កាំបិត​ស្នៀត។ល។

ទាំង​ជនសង្ស័យ និង​វត្ថុតាង សម្ភារ បាន​បំពេញ​នីតិវិធី នៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ៕

pur-1-5 pur-2-6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya