ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ​បុរស​ម្នាក់ ស្លាប់ ដោយសារ​លង់ទឹក

ប្រទះឃើញ​បុរស​ម្នាក់ ស្លាប់ ដោយសារ​លង់ទឹក

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង២ និង៣០នាទី​រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច​ច្រាំងទន្លេ​ក្បែរ​កំពង់ចម្លង​ភ្នំពេញ-អរិយ​ក្សត្រ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ បន្ទាប់ពី​កម្លាំង​អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​ជួល​ទូក​អូស​សព​បុរស​ម្នាក់​ពី​កណ្តាលទន្លេ​យកទៅ​តម្កល់ទុក​នៅ​វត្ត​សំបួរមាស ។

ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា មាន​សាកសព​បុរស​ម្នាក់​ដែលមាន​សភាព​ហើម និង​ក្លិនស្អុយ​ទៅហើយ កំពុងតែ​អណ្តែត​លើ​ផ្ទៃ​ទឹក​ទៅ​ជាប់​មង​អ្នកនេសាទ​នៅ​កណ្តាលទន្លេ​តាំងពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៧ ម្សិលមិញ មិនមាន​អ្នកណាម្នាក់​អើពើ​នោះ លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ ក៏បាន​បញ្ជា​ឲ្យ​កម្លាំង​ក្នុង​មូលដ្ឋាន​ជួល​ទូក​អូស​យកមក​ដាក់​លើ​មាត់ច្រាំង ដើម្បី​ធ្វើការ​ស្រាវជ្រាវរ​កសាច់​ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។

សាកសព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​នេះ មាន​ពាក់​អាវដៃវែង ពណ៌​ខ្មៅ ស្លៀកខោ​គគីរ ជើងវែង បាន​អណ្តែត​មក​ជាប់​មង​ប្រជា​នេសាទ​នៅលើ​ដែនទឹក​ក្នុងស្រុក​ល្វាឯម ខេត្តកណ្តាល​នោះ និង​មិន​ស្ថិតនៅក្នុង​អាណាចក្រ​របស់​ខណ្ឌដូនពេញ ឬ​ខណ្ឌចំការមន​ឡើយ ។

ក្រោយពី​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ​អូស​សាកសព​យកមក​ទុក​លើ​ច្រាំងទន្លេ​រួច ក៏​ធ្វើការ​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ ឃើញថា បុរសរងគ្រោះ​បាន​ស្លាប់​ដោយសារ​លង់ទឹក ហើយ​បញ្ជូនទៅ​រក្សាទុក​នៅ​វត្ត​សំបួរមាស ស្ថិតក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​ជា​បន្តទៅទៀត ៕

58e60649-4b6b-4c25-9cca-6d5425143c85 264d812f-d66f-4459-be47-f14c0d6567c4 c1d5de6a-e8a6-4d61-b1f9-4bd289513038 e9fc9393-0bac-4d51-a457-b91b9ee5f0c1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya