ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អាតូច​បុក​អាតូច បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ២នាក់

អាតូច​បុក​អាតូច បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ២នាក់

ខេត្តស្វាយរៀង៖ កាលពី​វេលា​ម៉ោង៦និង២០នាទ​ល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅលើ​ផ្លូវ​ក្រាល​គ្រួស​ក្រហម ត្រង់ចំណុច​ភូមិ​ស្មាច់ ឃុំ​ក្រសាំង ស្រុក​រមាសហែក ខេត្តស្វាយរៀង។

អ្នកបើកបរ​បង្កហេតុ​មានឈ្មោះ នួន សំអាន ភេទ​ប្រុស អាយុ៤៥ឆ្នាំ មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​ក្រសាំង ឃុំ​ក្រសាំង ស្រុក​រមាសហែក ខេត្តស្វាយរៀង ខណៈ​ម៉ូតូ​ម៉ាក HONDA C50 ព៌​ណ​ទឹក​បិ​ក ស្លាក​លេខ​គ្មាន ខូចខាត​ស្ទើរ​ទាំងស្រុង។ រីឯ​ភាគី​រងគ្រោះ​មានឈ្មោះ ម៉ៅ ណាន ភេទ​ប្រុស អាយុ36ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ក្រសាំង ឃុំ​ក្រសាំង ស្រុក​រមាសហែក ដោយ​ជិះ​ម៉ូតូ​ម៉ាក HONDAC90 ព៌​ណ​ទឹក​បិ​ក ស្លាក​លេខ ស្វាយរៀង​1B.5409 ខូចខាត​យ៉ាងដំណំ។

មុន​កើតហេតុ​មាន​បុរស​ម្នា​ក់បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​គុប៥០ដោយ​ធ្វើដំណើរ​ពី​លិច​មក​កើត ក្នុង​ល្បឿន​លឿន ហើយក៏​ទៅបុក​នឹង​ម៉ូតូ​ម៉ាក​ហុងដា​សេ៩០ ដែល​ធ្វើដំណើរ​ប​ញ្រា​ស​គ្នា ខណៈ​មិនមាន​ភ្លើង​បំភ្លឺ​ផ្លូវ​ទាំង២បុក​ពេញទំហឹង​លាន់​សូរដូច​រន្ទះ​បណ្ដាលអោយ​អ្នកភូមិ​នាំគ្នា​ភ្ញាក់ផ្អើល​ចេញមក​មើល និង​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ដឹក​ភាគី​ទាំងសងខាង​មកកាន់​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​ដោយ​រងរបួស​ធ្ងន់ ក៏​បញ្ជូន​បន្តទៅ​ព្យាបាល​រាជធានី​ភ្នំពេញ​ទាំងយប់ ៕

svr-1-2 svr-2-2 svr-3-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya