ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​ជំនួញ​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​ជំនួញ​គ្រឿងញៀន

ភ្នំពេញ ៖ នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ស្ត្រីជន​ជាតិចិន​ម្នាក់​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន ។

ជនសង្ស័យ​ឈ្មោះ ZHANG XUE QIN អាយុ៣៥ឆ្នាំ ហើយ​ចំពោះ​វត្ថុតាង​ដែល​ដកហូត​មាន គ្រឿងញៀន​ប្រភេទ​ម្សៅ​កេ​តា​មីន១១,៨៩ក្រាម ប្រភេទ​ទឹក​អិ​ច​ស្តា​ស៊ី(MDMA) ៣ដប​ចំណុះ៦០មី​ល្លី​លីត្រ ទម្ងន់​ប្រហែល៦០ក្រាម និង​ទូរស័ព្ទដៃ១គ្រឿង ។

កាលពី​វេលា​ម៉ោង២និង៣០ព្រឹក​ថ្ងៃទី៩ ខែមករា កម្លាំង​សន្តិសុខ​របស់​សណ្ឋាគារ​ណាហ្គា​វើ​ល បាន​ឃាត់ខ្លួន​ស្ត្រីជន​ជាតិចិន​ខាងលើ ជាមួយនឹង​វត្ថុតាង នៅត្រង់​ច្រកចូល​ខណៈ​ស្ត្រី​រូបនោះ​ព្យាយាម​ចូលទៅក្នុង​ក្លិប​កម្សាន្ត​ក្នុង​សណ្ឋាគារ និង​បាន​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ព្រមទាំង​ប្រគល់​ស្ត្រីជន​ជាតិចិន​ខាងលើ​រួម​នឹង​វត្ថុតាង​ទាំងអស់​ដល់​សមត្ថកិច្ច ៕

19a02d95-349b-4ec4-b400-41e01f07c64c

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya