ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » អា​ទឹកកក មីទឹក​កក ប្តី​តាម​ទាន់​ប្តឹង​នគរបាល​ឲ្យ​ចាប់ខ្លួន ស្រី​អី​ក៏​ចង់​ម្ល៉េះ!

អា​ទឹកកក មីទឹក​កក ប្តី​តាម​ទាន់​ប្តឹង​នគរបាល​ឲ្យ​ចាប់ខ្លួន ស្រី​អី​ក៏​ចង់​ម្ល៉េះ!

(ភ្នំ​ព​ញ)៖ ស្រី​ជា​ប្រពន្ធ​ឥត​កេរ្តិ៍ខ្មាស់​នាំ​ប្រុស​សា​ហាយ​មកដល់​បន្ទប់​ជួល​នេះ ដោយសារតែ​លោក​ប្តី​រវល់​ទៅធ្វើ​ការ​រោងចក្រ។ មានការ​ផ្អើល​ពេញ​ផ្ទះជួល​មួយកន្លែង ស្ថិតនៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈដែល​បុរស​ម្នាក់ បាន​តាម​ទាន់​ប្រពន្ធ កំពុង​នាំសា​ហាយ​ស្មន់​មក​ឡើងឋានសួគ៌​ដល់​ក្នុង​បន្ទប់ដេក​តែម្តង។

ដោយសារតែ​ទ្រាំលែងបាន បុរស​ជា​ប្តី​ក៏​ប្តឹង​នគរបាល​មូលដ្ឋាន​ឲ្យ​ចុះមក​ឃាត់ខ្លួន រួចហើយ​ទាំង​សា​ហាយ និង​ប្រពន្ធ​ត្រូវបាន​នគរបាល​នាំយកទៅ​សួរនាំ នៅ​ប៉ុស្តិ៍​ដើម្បី​ចាត់ការ​បន្តទៀត។

បុរស​ជា​ប្តី​ដែល​បាន​រៀបការ​ពេញ​ច្បាប់​មានឈ្មោះ ហន ថៃ អាយុ២២ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ចំណែក ប្រពន្ធ​មានឈ្មោះ ដួង លីដា អាយុ២៣ឆ្នាំ គ្មាន​មុខរបរ ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​តាំង​បន្ទាយ ឃុំ​វា​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ។ ចំណែក​ប្រុស​ស្នេហ៍ ដែលជា​សា​ហាយ​ស្មន់​វ័យក្មេង​នោះ​ឈ្មោះ ជៀម នី អាយុ១៩ឆ្នាំ មុខរបរ​ធ្វើការ​កម្មករសំណង់ នៅ​ភូមិ​ព្រៃ​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មុន​កើតហេតុ នៅវេលា​ម៉ោង៦ព្រឹក បុរស​ជា​ប្តី បាន​ចេញពី​បន្ទប់​ទៅ​ធ្វើការ​រោងចក្រ​បាត់ ដោយ​ប្រពន្ធ​មិន​ទៅធ្វើ​ការ​ទេ សុំច្បាប់​សម្រាក​នៅ​បន្ទប់​ជួល​ថា មិនសូវ​ស្រួលខ្លួន។ ខណៈដែល​ប្តី​ចេញពី​ធ្វើការ​វិញ​នៅវេលា​ម៉ោង១១ថ្ងៃត្រង់ ដល់​ម៉ោង​សម្រាក​មក​ហូបបាយ នៅ​បន្ទប់​ជួល​ជាមួយ​ប្រពន្ធ។ ស្រាប់តែ​ពេល​បើកទ្វារ ក៏​ឃើញ​ប្រពន្ធ​កំពុង​គី​គី​លូ ជាមួយ​ប្រុស​សា​ហាយ​វ័យក្មេង ពេលនោះ​ធ្វើឱ្យបុរស​ជា​ប្តី​ទប់​អារម្មណ៍ សឹង​មិន​ជាប់ សឹងតែ​ប្រហារ​ឲ្យ​ក្ស័យ​ទាំងពីរ​តែម្តង ប៉ុន្តែ​មិន​ដាច់ចិត្ត ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់​ប្រពន្ធ និង​សា​ហាយ​ស្មន់​តែម្តង​ដើម្បី​ជួយ​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕

4c5a232a-65ec-410c-841f-7f6b026af784 9d3e0341-9603-4210-9e83-4fd9d386e3a1 95bcae37-5301-4d47-a9d2-de8055919ce7

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya