ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » តុលាការ​កំពូល សម្រេច​ឃុំខ្លួន អ្នកស្រី ទេព វ​ន្នី ក្នុង​ពន្ធនាគារ​ដដែល

តុលាការ​កំពូល សម្រេច​ឃុំខ្លួន អ្នកស្រី ទេព វ​ន្នី ក្នុង​ពន្ធនាគារ​ដដែល

(ភ្នំពេញ)៖ លោកស្រី គិ​ម ស​ត្ថា​វី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ សម្រេច​បន្ត​ឃុំខ្លួន​លោកស្រី ទេព វ​ន្នី តំណាង​សហគមន៍​បឹងកក់ ក្នុង​ពន្ធនាគារ​ដដែល ដោយ​ទុក​លទ្ធភាព​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​នីតិវិធី។

លោកស្រី​ចៅក្រម យល់ឃើញថា សំណុំ​រឿងនេះ​បាន​បញ្ជូនទៅ​ជំនុំជម្រះ​ហើយ ដូច្នេះ​គ​ម្បី​រក្សាទុក​ជនជាប់ចោទ​ក្នុង​ពន្ធនាគារ​ដដែល។

លោកស្រី ទេព វ​ន្នី ត្រូវបាន​តុលាការ​ចោទ​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅក្បែរ​វិមានឯករាជ្យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១។

កាលពី​ព្រឹក​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កែប្រែ​បទចោទប្រកាន់​លើ​ស្ត្រី​បឹងកក់​ពីរ​នាក់​ពីបទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ដែល​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា​ជា​ចលនា​បដិវត្តន៍​ពណ៌ មកជា​បទ «ប្រមាថ» វិញ។ តុលាការ​សម្រេច​ផ្ដន្ទាទោស​ស្ត្រី​បឹងកក់​ទាំងពីរ​នាក់ ដាក់ពន្ធនាគារ​ក្នុងម្នាក់៦ថ្ងៃ និង​ពិន័យ​ជា​ប្រាក់៨ម៉ឺន​រៀល ពីបទ «ប្រមាថ» តាម​មាត្រា៥០២នៃ​ក្រមព្រហ្មទណ្ឌ។ ក្រោយ​ការសម្រេច​នេះ អ្នកស្រី បូ​វ សោភា ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ កាលពី​យប់​ថ្ងៃទី២២ ខែសីហា។

ទោះបីយ៉ាងណា ឈ្មោះ ទេព វ​ន្នី ត្រូវ​បន្ត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ដោយ​នៅមាន​ពីរ​ករណី​ផ្សេងទៀត​នៅ​ស្ថាប័ន​តុលាការ ដូចជា​ករណី​ទី១ បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ករណី​ទី​ពីរ បទល្មើស​ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស ជាដើម៕

16142888_1819348151672675_2739829756375186741_n 16143170_1819348148339342_766014532592390391_n 16174553_1819348128339344_1171265375790461815_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya