ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » កូនចៅលឿងសុ​វាតហៅ«ង្វៀងយាំង​ថា​ន់»ដែល​ប្រព្រឹត្ត​បទល្មើស​នេសាទ​ក្នុង​ខេត្តពោធិសាត់ត្រូវបាន​ចាប់ខ្លួន៤១នាក់ដោយ​សមត្ថកិច្ច​អន្តរក្រសួងបង្ក្រាប​បទល្មើស​នេសាទ

កូនចៅលឿងសុ​វាតហៅ«ង្វៀងយាំង​ថា​ន់»ដែល​ប្រព្រឹត្ត​បទល្មើស​នេសាទ​ក្នុង​ខេត្តពោធិសាត់ត្រូវបាន​ចាប់ខ្លួន៤១នាក់ដោយ​សមត្ថកិច្ច​អន្តរក្រសួងបង្ក្រាប​បទល្មើស​នេសាទ

កំពង់ឆ្នាំង៖ ទូក​នេសាទ​ល្មើសច្បាប់ចំនួន១៨គ្រឿងត្រូវបាន​សមត្ថកិច្ច​ចម្រុះនាំ​មកពី​ខេត្តពោធិសាត់យកមក​រក្សាទុក​នៅ​ខេត្តកំពង់ឆ្នាំងវេលា​ម៉ោង៩យប់រួមទាំង​ចាប់ខ្លួន​ជនល្មើស​ចំនួន៤១នាក់កំពង់​ថិ​ត​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង។
-កាលពី​ថ្ងៃទី២៤មករាឆ្នាំ២០១៧កម្លាំងចម្រុះ​ដឹកនាំ​ដោយ​ឯកឧត្តមសៅសុវណ្ណ​សិរី​វុ​ទ្ធអនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់និង​នេសាទនិង​លោក​ឡុង.ស្រេងនាយរង​នាយកដ្ឋាន​នគ​បាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ចក្រសួងមហាផ្ទៃបាន​បើក​ប្រតិបត្តិការ​ស្ទាក់​បាប់​បាន​ទូក​អ៊ួ​ន​និង​ទូក​យាំង​កាវជនជាតិ​វៀតណាមចំនួន០៥គ្រឿងពី​ចំណុច​រាំង​ទិលស្រុក​កណ្តៀងខេត្តពោធិសាត់ដោយបាន​សណ្តោង​ធ្វើដំណើរ​ទាំងយប់​ដើម្បី​យកមក​រក្សាទុក​នៅ​ខេត្តកំពង់ឆ្នាំង។

-ករណី​អន្តរក្រសួងយក​ទូក​ល្មើស​ទាំង​នោះមក​រក្សារ​ទុក​នៅ​ខេត្តកំពង់ឆ្នាំងប្រហែល​ជាមាន​ទំនុកចិត្ត​លើ​អាជ្ញាធរខេត្តដោយសារតែ​កន្លងមក​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ចាប់បាន​ទូក​នេសាទ​ល្មើសច្បាប់​ចំនួន១២គ្រឿង​មកដល់ពេលនេះ​គឺ​មិនមាន​ការដោះលែង​ឡើយ។

ដោយឡែក​អាជ្ញាធរខេត្តពោធិសាត់ចាប់បាន​ទូក​នេសាទ៤គ្រឿងកាលពី​ថ្ងៃទី១៧មករាហើយ​បានធ្វើការ​ដោះលែង​អោយមាន​សេរីភាព​វិញដោយបាន​ពិន័យ​បង់លុយ​អន្តរកាល ៕16244078_701873183319363_1166384740_n 16295351_701873029986045_557884475_n 16295765_701854349987913_55549021_n 16295932_701873023319379_249886307_n 16295971_701873133319368_209269077_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya