ពោធិ៍សាត់ ៖ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៣ ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក ជំនន់នៅតាមបណ្ដាខេត្ដជុំវិញបឹងទន្លេសាបជាមួយនឹងក្រុមការងារ ក្រសួង ស្របពេលដែលជំនន់ទឹកភ្លៀងកំពុងធ្វើ ការវាយលុយយ៉ាងខ្លាំង ប៉ះពាល់ដល់ លំនៅឋានលង់លិច និង
ប្រជាពលរដ្ឋជា ច្រើនទៀតកំពុងស្វះស្វែងរកអន្ដរាគមន៍នោះ ។
ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួង ធនធានទឹក និងឧតុនិយមបានមាន ប្រសាសន៍ថា ស្ថានភាពទឹកជំនន់នៅ ខេត្ដបាត់ដំបងខណៈនេះបានកើនឡើង ទឹកមានកម្ពស់៥,២៨ម៉ែត្រ ខ្ពស់ជាង កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ន ប្រមាណ០,៤០ម៉ែត្រ ។ ឯកឧត្តម រដ្ឋមន្ដ្រីបញ្ជាក់ថា នៅខេត្ដ ពោធិ៍សាត់នេះទឹកអាចនឹងមានការកើន ឡើងបន្ដិចទៀត មុននឹងចាប់ផ្ដើមស្រក ទៅវិញ ប៉ុន្ដែស្ថានភាពអាកាសធាតុមាន លក្ខណៈធូរស្រាលបន្ដិច ហើយធ្លាក់ភ្លៀង ក៏មានលក្ខណៈស្បើយជាមុន ។
លោក ចាន់ យុត្ថា នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និង ឧតុនិយមបានមានប្រសាសន៍ថា ខេត្ដ ភាគពាយ័ព្យចំនួន៥ដែលកំពុងរងគ្រោះ នឹងជំនន់ទឹកភ្លៀងដូចជាខេត្ដពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន និងខេត្ដសៀមរាប ។ ប៉ុន្ដែខេត្ដដែលអាចឆាប់ធូរស្រាលពីទឹកជំនន់មុនគេគឺខេត្ដប៉ៃលិន, ខេត្ដពោធិ៍ សាត់ និងខេត្ដបាត់ដំបង ។ ដោយឡែក ខេត្ដសៀមរាបអាចត្រូវការរយៈពេល មួយរយៈទៀតទើបស្រក ។
លោក ចាន់ យុត្ថា បន្ដថា ក្នុងដំណើរ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹក ភ្លៀងនៅតាមបណ្ដាខេត្ដជុំវិញបឹងទន្លេ សាប លោករដ្ឋមន្ដ្រីក៏បានបន្ដធ្វើដំណើរ ចុះទៅពិនិត្យស្ថានភាពនេះនៅខេត្ដបាត់ ដំបង និងខេត្ដបន្ទាយមានជ័យបន្ដទៀត។
ដោយឡែកនៅតំបន់សមុទ្រផ្ទៃមេឃមាន សភាពអាប់អួរ មានភ្លៀងធ្លាក់ និងខ្យល់ បោកបក់ខ្លាំង រលកសមុទ្រមានកម្ពស់ ពី១,៥០ម៉ែត្រ ទៅ២,០០ម៉ែត្រ ។ ហើយ ក្រសួងធនធានទឹក និងឧតុនិយមក៏ជូន ដំណឹងឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញា ធរដែនដី និងសាធារណជន ជាពិសេស បងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្ដ ទុកដាក់ខ្ពស់ ដើម្បី
ចៀសវាងនូវគ្រោះ ថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕