ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៤នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៤នាក់ ករណី​គ្រឿងញៀន

(ភ្នំពេញ)៖ ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ នៅ​ចំណុច​ផ្លូវ​លេខ១៤៨ កែង​លេខ៥ ស្ថិត​ក្នុងភូមិ៥ សង្កាត់​ផ្សារកណ្ដាល១ ខណ្ឌដូនពេញ។

ជនសង្ស័យ​មេក្លោង​ដែល​ឃាត់​នេះ ទី១៖ឈ្មោះ សុខ ចាន់ អាយុ៤០ឆ្នាំ និង​ទី២៖ឈ្មោះ សុខ ម៉ក់ អាយុ២៨ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ។

ក្រោយ​ឃាត់ខ្លួន​កម្លាំង​នគរបាល​ជំនាញ រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (ម៉ា​ទឹកកក) ចំនួន១២០កញ្ចប់ និង​វត្ថុតាង លុយ​មួយចំនួនទៀត​ផងដែរ។

ក្រៅពី​បង្ក្រាប​មេក្លោង​ជួញដូរ​នេះ កម្លាំង​នគរបាល​ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ២នាក់​ផ្សេងទៀត​ផងដែរ នៅ​ចំណុច​កាប៊ីន​ភ្លើង ផ្លូវ​រថភ្លើង​លេខ​អ៊ែរ៦ ស្ថិត​ក្នុងភូមិ២ សង្កាត់​ស្រះចក ដោយ​ជនសង្ស័យ២នាក់ ទី១៖ ឈ្មោះ ម៉េ​ត ស្រី​ពៅ ភេទ​ស្រី អាយុ១៨ឆ្នាំ និង​ទី២៖ឈ្មោះ ចាន់ សោភា ភេទ​ស្រី អាយុ១៦ឆ្នាំ ក្នុងនោះ​ជំនាញ​ដកហូត​បាន ២កញ្ចប់​ធំ និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួនទៀត​ផងដែរ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់នេះ ត្រូវបាន​បញ្ជូនទៅ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕

fn-2017-01-24-19-58-02-1 fn-2017-01-24-19-58-03-2 fn-2017-01-24-19-58-04-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya