ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស ឃាត់ខ្លួន​ប្រធាន​ធនាគារ​អេស៊ីលីដា​សាខា​ក្រុង​បាត់ដំបង និង​បុគ្គលិក សរុប​ចំនួន៦នាក់ ពាក់ព័ន្ធ​ករណី​រំលោភសេចក្តីទុកចិត្ត មាន​ទឹកប្រាក់​ជាង១លាន​ដុល្លារ

ប៉ូលិស ឃាត់ខ្លួន​ប្រធាន​ធនាគារ​អេស៊ីលីដា​សាខា​ក្រុង​បាត់ដំបង និង​បុគ្គលិក សរុប​ចំនួន៦នាក់ ពាក់ព័ន្ធ​ករណី​រំលោភសេចក្តីទុកចិត្ត មាន​ទឹកប្រាក់​ជាង១លាន​ដុល្លារ

(ភ្នំពេញ)៖ នៅ​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ដោយ​សហការ​ជាមួយ​កម្លាំង នគរបាល​ខេត្តបាត់ដំបង បាន​អនុវត្តតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់ លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៦នាក់ ដែលមាន​ម្នាក់​ជា​ប្រធាន​សាខា​ធនាគារ​អេ​ស៉ី​លីដា ក្រុង​បាត់ដំបង និង៥នាក់​ទៀត ជា​បុគ្គលិក​ធនាគារ​អេ​ស៉ី​លីដា ក្រុង​បាត់ដំបង។

ការឃាត់ខ្លួន​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់លោក អ៉ិ​ន ចាន់នី ប្រធាន​ធនាគារ​អេ​ស៉ី​លីដា ចុះ​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ដោយ​ប្តឹង​ជនសង្ស័យ​ទាំង៦រូប​ពីបទ «រំលោភ​លើ​សេចក្តីទុកចិត្ត​ដោយ​អភិបាល​ការងារ» ប្រព្រឹត្តទៅ​កាលពី​ឆ្នាំ២០១៤-២០១៥  ដែលមាន​ទំហំ​ទឹកប្រាក់ ប្រមាណ​ជាង១លាន​ដុល្លារ​អាមេរិក។

ជនសង្ស័យ​ទាំង៦នាក់​ខាងលើ មាន៥នាក់​ជា​បុគ្គលិក​ធនាគារ​អេ​ស៉ី​លីដា​ក្រុង​បាត់ដំបង ត្រូវបាន​ឃាត់ខ្លួន នៅ​សាខា​ធនាគារ នៅ​ក្រុង​បាត់ដំបង និង​ម្នាក់ទៀត ដែលជា​ប្រធាន​សាខា​ត្រូវបាន​ឃាត់ខ្លួន នៅ​រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ទាំង៦នោះ​រួមមាន៖ ១៖ ឈ្មោះ ស៉ី​វ សុភ័ក្ត្រ ភេទ​ប្រុស អាយុ៣៨ឆ្នាំ, ២៖ ឈ្មោះ ឡេវ ឆាយ ភេទ​ប្រុស អាយុ៣៨ឆ្នាំ, ៣៖ ឈ្មោះ បឿន សំណង់ ភេទ​ប្រុស អាយុ៣៧ឆ្នាំ, ៤៖ ឈ្មោះ ជា សិលា ភេទ​ប្រុស អាយុ៣៤ឆ្នាំ, ៥៖ ឈ្មោះ ញឹក សារ៉ន អាយុ​ប្រុស អាយុ៣៦ឆ្នាំ, ៦៖ ឈ្មោះ ឈន ទឹ​ន ភេទ​ប្រុស អាយុ៣៨ឆ្នាំ ដែល​សុទ្ធសឹង​ជា​អ្នក​រស់នៅក្នុង​ខេត្តបាត់ដំបង។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង៦នាក់ កំពុង​ឃាត់ខ្លួន​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​និ​តី​វិធី៕

fn-2017-01-24-21-59-06-0 fn-2017-01-24-21-59-06-1 fn-2017-01-24-21-59-06-2 fn-2017-01-24-21-59-07-4 fn-2017-01-24-21-59-07-5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya