ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » មន្ត្រី​កាំកុងត្រូល​ប្រចាំខេត្ត​មណ្ឌលគិរីបាន​ដកហូតសរសៃ​គុយទាវ​ធំ​ចំនួន៣.៥០គីឡូក្រាមដែលមាន​ជាតិ​ប៉ូ​រាក់នៅ​ផ្សារ​សែន​មនោ​រម្យដើម្បី​ដុត​កម្ទេចចោល

មន្ត្រី​កាំកុងត្រូល​ប្រចាំខេត្ត​មណ្ឌលគិរីបាន​ដកហូតសរសៃ​គុយទាវ​ធំ​ចំនួន៣.៥០គីឡូក្រាមដែលមាន​ជាតិ​ប៉ូ​រាក់នៅ​ផ្សារ​សែន​មនោ​រម្យដើម្បី​ដុត​កម្ទេចចោល

មណ្ឌលគិរី៖ ក្នុងឱកាស​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ចិន-វៀតណាមមន្ត្រី​កាំកុងត្រូល​ប្រចាំខេត្ត​មណ្ឌលគិរីបាន​ដកហូតសរសៃ​គុយទាវ​ធំ​ចំនួន៣.៥០គីឡូក្រាមដែលមាន​ជាតិ​ប៉ូ​រាក់នៅ​ផ្សារ​សែន​មនោ​រម្យដើម្បី​ដុត​កម្ទេចចោលដើម្បី​ធានា​សុខមាលភាព​ជូន​ប្រជាពលរដ្ឋក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ចិន-វៀតណាមនាពេល​ខាងមុខនេះមន្ត្រី​សាខា​កាំកុងត្រូល​ប្រចាំខេត្ត​មណ្ឌលគិរីដឹកនាំ​ដោយ​លោកចាន់វាសនាប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្តសហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តនិង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបាន​ចុះ​ធ្វើការ​ត្រួតពិនិត្យគុណភាព​ទំនិញដែល​អាជីវករ​លក់ដូរ​នៅ​ផ្សារ​សែន​មនោ​រម្យស្ថិតនៅ​ក្រុង​សែន​មនោ​រម្យកាលពី​ថ្ងៃទី២៤ខែមករាឆ្នាំ២០១៧លោកចាន់វាសនាបាន​ឲ្យ​ដឹងថាគោលបំណង​នៃ​ការចុះ​ត្រួតពិនិត្យ​ទំនិញ​នេះដោយ​ផ្អែកទៅលើ​ការណែនាំរបស់​អគ្គនាយកដ្ឋាន​កាំកុងត្រូលជាពិសេស​អនុសាសន៍​របស់អគ្គនាយកដ្ឋាន​កាំកុងត្រូលបាន​ណែនាំ​ដល់​មន្ត្រី​កាំកុងត្រូលគ្រប់​សាខា​ទាំងអស់ទូទាំងប្រទេស​ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​ទំនិញជា​ផលិតផល​ម្ហូប​អារ​ហារតាម​ទីផ្សារ​ជាប្រចាំដើម្បី​ធានា​សុខភាព​ប្រជាពលរដ្ឋជា​អ្នកប្រើប្រាស់។លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាន​ឲ្យ​ដឹង​ទៀតថាជា​លទ្ធផល​ក្នុង​ការចុះពិនិត្យ​នោះមន្ត្រី​កាំកុងត្រូល​បានធ្វើការបានធ្វើ​តេស្ត​រក​សារធាតុ​គីមី​ប៉ូ​រ៉ា​ក់លើ​មុខទំនិញ​សាច់ក្រក់ត្រីងៀតត្រី​ហើមនំ​បញ្ចុកសរសៃ​គុយទាវលតស​សៃ​មីនិង​បានធ្វើ​តេស្ត​រក​សារធាតុ​គីមីSodium Hyodrosufite លើ​មុខទំនិញ​ខ្ញី​ហាន់​ស្រាប់សណ្តែកបណ្តុះរក​សារធាតុ​Formalim លើ​ត្រី​ប្រហុកជា​លទ្ធផល​មុខទំនិញ​ទាំងនោះ​អត់​មាន​សារ​ធាតុគីមី​ប៉ូ​រ៉ា​ក់​ទេ។ក្នុង​ការចុះពិនិត្យ​នោះមន្ត្រី​ជំនាញ​បាន​បន្តធ្វើ​តេស្ត​រកសារ​ធាតុគីមី​ប៉ូ​រ៉ា​ក់លើ​គុយទាវ​សរសៃ​ធំជា​លទ្ធផល​មាន​សារធាតុ​គីមី​ប៉ូ​រ៉ា​ក់​ចូលជាមួយគ្នានេះដែរសមត្ថកិច្ច​ចម្រុះបាន​សហការ​ជាមួយ​មន្ទីរ​ឧស្សាហកម្មនិង​សិប្បកម្ម​ខេត្តចុះ​ទៅដល់​ម្ចាស់​សិប្បកម្ម​ធ្វើ​គុយទាវ​សរសៃ​ធំហើយ​មន្ត្រី​ជំនាញបាន​ណែនាំនិង​ធ្វើ​កិច្ចសន្យា​ឲ្យ​ម្ចាស់​សិប្បកម្ម​បញ្ឈប់​ការដាក់​សារធាតុ​គីមី​ប៉ូ​រ៉ា​ក់​ចូលក្នុង​សរសៃ​គុយទាវ​ពេល​ផលិតក្នុង​ការចុះ​អង្កេត​នោះដែរម្ចាស់​សិប្បកម្ម​ធ្វើ​គុយទាវ​សរសៃ​ធំបាន​យល់ព្រម​បញ្ឈប់​ដាក់​ប៉ូ​រាក់​ចូលដោយសារ​គាត់​អត់​ដឹងថា​ច្បាប់​ហាម​ឃាតបន្ទាប់មក​មន្ត្រី​ជំនាញ​បាន​ដកហូត​សរសៃ​គុយទាវ​ដែលមាន​ជាតិ​ប៉ូ​រាក់៣.៥០គីឡូក្រាមដើម្បី​ធ្វើ​ការដុត​កម្ទេចចោល។ទទឹម​នឹង​នោះមន្ត្រី​ជំនាញបានធ្វើ​ការអប់រំក៍​ដូចជា​ណែនាំ​ដល់​អាជីវករអោយ​ដាក់តាំង​លក់ទំនិញ​ដែលមាន​គុណភាព​ល្អមាន​ស្លាក​សញ្ញា​ត្រឹមត្រូវនិង​ហាម​ដាច់ខាតទំនិញ​ដែល​គ្មាន​កាលបរិច្ឆេទ​ច្បាស់​លា​ល់ជាពិសេសហួស​កាលបរិច្ឆេទ​ប្រើប្រាស់ដែល​ខុស​បទ​ប​ញ្ញ​តិនៃ​ច្បាប់​ព្រមទាំង​បិទ​ស្លាក​ស្ទីក​គ័​រនិង​បង្ហាញ​ដល់​អាជីវករក៍​ដូចជា​ប្រជាពលរដ្ឋ​នូវ​របៀប​មើល​ថ្ងៃខែ​កំណត់​នៃ​ការ​បរិច្ឆេទនិង​ការជ្រើសរើស​ផលិតផល​ម្ហូបអាហារដែលមាន​សុវត្ថិភាពសម្រាប់​ទទួលទាន៕16229644_1175994089188149_1577092646_o 16229786_1175994042521487_973682491_o 16244824_1175994039188154_233544083_o 16325452_1175994045854820_1027511880_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya