ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំខេត្ត​កណ្តាល ៤នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំខេត្ត​កណ្តាល ៤នាក់ ករណី​គ្រឿងញៀន

ខេត្តកណ្តាល៖ថ្ងៃទី២៣ខែ០១ ឆ្នាំ២០១៧ វេ​ល​ម៉ោង១០និង៣០នាទី​យប់ ចំណុច ដី​ឡូ​ត៏​ភូមិ​ទួល​សេរី​ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន។

ជនល្មើស០៤នាក់៖១-ឈ្មោះ​ខ្លូត ភណ្ឌ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ កម្មករសំណង់ ភូមិ​ពីងពង់ ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ២-ឈ្មោះ អេ​ន អុ​ី​ម ភេទ​ប្រុស​អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ពោធិ៍ ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ៣-ឈ្មោះ រ៉​ន ភូ ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត ទីលំនៅ​ប​ច្ចប្ប​ន្ន​នៅ​ភូមិ​ពោធិ៍ ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ៤-ឈ្មោះ ជួប សារ៉ាត់ ភេទ​ប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងកាត់សក់ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​តា​ឡា​ត់ ឃុំ​ក្សេមក្សាន្ត ខេត្តកំពង់ស្ពឺ។

វត្ថុតាង​ដកហូត៖ម្សៅ​ក្រាម​ថ្លា​សង្ស័យ​សារធាតុ​ញៀន(ម៉ា​ទឹកកក)០១កញ្ចប់​មធ្យម,ទូរស័ព្ទដៃ០៣គ្រឿង(ម៉ាក​សាំ​សុង០២គ្រឿង ណូគា០១គ្រឿង​អិន​ចុច​ពិល),អាវុធ​ច្នៃ​ប្រើ​ខ្យល់០២ដើម,ដាវ​សាំ​ម៉ូ​រ៉ៃ០២ដើម, ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន។ សភាព​នៃ​រឿងហេតុ ។
-នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ​អធិការ​ដ្នា​ន​នគរបាល​ស្រុក​បានទទួល​ព័ត៌មាន​ថា​មានមុខ​សញ្ញា​កំពុង​ជួញដូរ​ថ្នាំញៀន​នៅ​កន្លែងកើតហេតុ​ខាងលើ​ទើប​កម្លាំង​ជំនាញ​បាន​ចុះទៅ​បង្ក្រាបបាន០២នាក់ និង​ដកហូត​ថ្នាំញៀន​ម៉ា​ទឹក​ក០១កញ្ចប់​មធ្យម ។បន្ទាប់​មកឃាត់​បាន​ជនល្មើស០២នាក់​ទៀត​តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើ​សទាំង៤នាក់​ខាងលើ បាន​ឆ្លើយថា ចំពោះ​ថ្នាំញៀន​ទាំងនេះ​ពួកខ្លួន​ទិញ​ពីមុខ​សញ្ញា​ជួញដូរ​ឈ្មោះ ចាន់ ចិត្ត ភេទ​ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត នៅ​ភូមិ​ទួល​សេរី ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ឈ្មោះ ហឿន ប៉េង​ហៀ​ង ភេទ​ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត នៅ​ភូមិ​ពោធិ៍ ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។

-ដោយមាន​ការចង្អុល​ប​ញ្ជា​ពី​ឯកឧត្តម​ស្នងការ​នគរបាល​ខេត្តកណ្តាល ស្នងការរង​ទទួល​ជំនាញ និង​ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត មានការ​ចូលរួម​ពី​នគរបាល​ខេត្តកំពង់ស្ពឺ​អាជ្ញាធរ​ភូមិ-ឃុំ សាក្សី កម្លាំង​ជំនាញ​បានធ្វើ​ការឆែកឆេរ​ក្នុងផ្ទះ​ជនល្មើស​ឈ្មោះ ហឿន ប៉េង​ហៀ​ង ដកហូត​វត្ថុតាង​បាន​អាវុធ​ច្នៃ​ប្រើ​ខ្យល់០២ដើម ដាវ​សាំ​ម៉ូ​រ៉ៃ០២ដើម និង​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន។ប​ច្ច​ប្បន្ន​ជនល្មើស​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ដើម្បី​បន្ត​តាម​នីតិវិធី ៕

16143030_1818966915044132_7068100178862312193_n 16143235_1818966905044133_7684298119960113410_n 16195558_1818966911710799_6074807965899680227_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya